ពិធីប្រកាសចូលកាន់មុខតំណែងចៅអធិការវត្តចំនួន២៥វត្ត និងស្រោចស្រពសុគន្ធវារី

2025/04/27 12:16:52 am        604

បន្ទាយមានជ័យ៖ ក្រៅពីប្រតិបត្រព្រះធម៌ និងការអប់រំ ព្រះសង្ឃត្រូវ​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វត្តអារាម​បង្កើតជា​រមណីយដ្ឋាន​វប្បធម៌​ សម្អាត​បរិស្ថាន​ជៀស​អោយ​ផុត​ពី​គ្រឿងញៀន​លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងក្នុងពិធីប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សាជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង​ ក្នុងស្រុកស្វាយចេក នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងវត្តវេឡុវនោឡានស្វាយចេក ស្ថិតក្នុងស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ។

យោងតាមព្រះរាជក្រឹត្យលេខ នស រកត ០៥២០ ត្រាស បង្កាន់ តែងតាំង​ព្រះរាជាគណៈថ្នាក់​កិត្តិយស​ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១៣៥អង្គ ក្នុងនោះមាន ប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា​ ជំនួយការសាលាអនុគណ​ និង​ គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក។

ក្នុងពិធីនោះដែរលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ពិធីនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ក្នុងទីវត្តអារាមនីមួយៗ​ ដើម្បីគ្រប់គ្រង​ទទួល​ខុសត្រូវនូវ​បញ្ហា​ទាំងឡាយដែលកើតមានជាអ្នកដឹកនាំ​ប្រកប​ដោយសមធម៌ ​នឹងប្រសិទ្ធិភាពខ្ពស់ នឹងត្រូវប្រកាន់​យកព្រះពុទ្ធឱវាទ ​ដែលមានព្រះត្រៃបិដក នឹងគម្ពី វិន័យសាសនាជាគោល ​ធ្វើជាប្រទីបបំភ្លឺផ្លូវ សម្រាប់​អប់រំ​ចរិយា​ធម៌ ជម្រះ​ចោលនូវគំនុំ ​ការ​ច្រណែន​និន្ទា​ឈ្នានីស ប្រកប​ដោយ​អហិង្សា​ជាដើម។

លោកអភិបាលរងខេត្ត បន្តថា ​ការ​គោរព​លើក​ស្ទួយលើវិស័យ​ព្រះ​ពុទ្ធ​សាសនា គឺពិតជា​ជ្រួតជ្រាប​ក្នុង​ក្រអៅបេះដូង ​នៃប្រជាជនខ្មែរគ្រប់រូប​ស្ថិតស្ថេរគង់វង្ស​ស្របតាមបាវចនា​ ជាតិ សាសនា ព្រះមហាក្សត្រ៕អត្ថបទ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        146
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm