ក្រុមអាជ្ញាធរបាននិយាយថាមនុស្សស្លាប់ បានកើនឡើងដល់១៤នាក់និង៧៥០ នាក់បានរងរបួសនៅក្នុងការផ្ទុះដ៏ធំមួយនៅឯកំពង់ផែដ៏សំខាន់មួយរបស់ប្រទេសអ៊ីរ៉ង់។
ការផ្ទុះបានកើតឡើងនៅ Shahid Rajaee ដែលជាកំពង់ផែពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសនេះ នៅជិតទីក្រុង Bandar Abbas ភាគខាងត្បូងកាលពីព្រឹកថ្ងៃសៅរ៍។
ការផ្ទុះនេះបានបំផ្លាញបង្អួច និងដំបូលអគារនៅក្បែរនោះ និងបំផ្លាញរថយន្តជាច្រើនគ្រឿង។
អគ្គិភ័យនេះកើតឡើងដោយសារ ការគ្រប់គ្រងមិនត្រឹមត្រូវនៃការដឹកជញ្ជូនឥន្ធនៈរឹង ដែលមានបំណងប្រើប្រាស់ក្នុងការផលិតមីស៊ីលផ្លោងរបស់អ៊ីរ៉ង់នេះបើ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។