លោក Putin ប្រាប់ថា រុស្ស៊ីត្រៀមជាស្រេច ដើម្បីពិភាក្សាជាមួយអ៊ុយក្រែន «ដោយគ្មានលក្ខខណ្ឌជាមុន»

2025/04/27 07:54:38 pm        226

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃសៅរ៍ (ទី២៦ ខែមេសា) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការចរចាជាមួយអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌជាមុន ក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។

លោក Peskov បាននិយាយថា អំឡុងកិច្ចពិភាក្សាជាមួយបេសកជនរបស់លោក Trump គឺលោក Witkoff កលាពីថ្ងៃសុក្រ (ទី២៥ ខែមេសា) លោក Putin បានរំលឹកឡើងវិញថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ផ្ដើមការចរចាឡើងវិញជាមួយអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌជាមុនណាមួយឡើយ ដោយលោកបានបន្ថែមថា លោកប្រធានាធិបតីបានបញ្ជាក់អំពីរឿងនេះម្តងហើយម្តងទៀត។

កន្លងមក ប្រធានាធិបតីរុស្ស៊ី តែងតែបានកំណត់ការទាមទាររបស់លោក ទាក់ទងនឹងអ៊ុយក្រែន ដែលរួមមានការគ្រប់គ្រងតំបន់អ៊ុយក្រែនទាំង៥ ដែលទីក្រុងមូស្គូអះអាងថា បានបញ្ចូលជាដែនដីឧបសម្ព័ន្ធ ការលះបង់ការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការចូលជាសមាជិករបស់អង្គការណាតូ និងការគ្មានកងកម្លាំងយោធា។

នៅថ្ងៃសុក្រនោះ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បាននិយាយថា លោក Putin និងលោក Witkoff បានពិភាក្សាគ្នាអំពីលទ្ធភាពនៃកិច្ចចរចា រវាងរុស្ស៊ី និងអ៊ុយក្រែនដោយផ្ទាល់ ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកលោក នៅទីក្រុងមូស្គូ។

គួរបញ្ជាក់ថា នេះគឺជាជុំទី៤ នៃកិច្ចពិភាក្សា រវាងលោក Putin និងលោក Witkoff ក្នុងឆ្នាំនេះ ដែលមានរយៈពេល ៣ម៉ោងដោយមានការចូលរួមពីលោក Ushakov និងលោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី និងជាបេសកជនពិសេសប្រធានាធិបតីរុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេស៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm