អ៊ីរ៉ង់ និងអាមេរិក ពិភាក្សាកម្រិតអ្នកជំនាញជាច្រើនម៉ោង នៅអូម៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់

2025/04/27 10:30:53 pm        349

ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបើកការចរចាស៊ីជម្រៅ នៅក្នុងប្រទេសអូម៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័សរបស់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ (ទី២៦ ខែមេសា) ដោយបញ្ចប់ការពិភាក្សាជាមួយនឹងការសន្យាឲ្យមានកិច្ចពិភាក្សាបន្ថែមទៀត និងប្រហែលជាកិច្ចប្រជុំកម្រិតខ្ពស់មួយផ្សេងទៀត នៅចុងសប្តាហ៍ក្រោយ។

កិច្ចពិភាក្សានេះបានដំណើរការអស់រយៈពេលជាច្រើនម៉ោង នៅក្នុងទីក្រុង Muscat ជារាជធានីដែលហ៊ុមព័ទ្ធទៅដោយភ្នំ នៅជ្រុងខាងកើតនៃឧបទ្វីបអារ៉ាប់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់ទូរទស្សន៍រដ្ឋក្រោយកិច្ចពិភាក្សានេះថា ភាគីពាក់ព័ន្ធ បានផ្លាស់ប្តូរប្រធានបទជាលាយលក្ខណ៍អក្សរ ពេញមួយថ្ងៃនៅក្នុងការពិភាក្សាដែលលោកបានពិពណ៌នាថា ជា «ការមានភាពប្រកដប្រជាច្បាស់លាស់ និងផ្តោតលើការងារ»។

លោក Araghchi បាននិយាយថា៖ «លើកនេះ ការចរចាមានភាពប្រកដប្រជាច្បាស់លាស់ជាងពេលមុន ហើយយើងបានចូលទៅដល់ការពិភាក្សាកាន់តែស៊ីជម្រៅ និងលម្អិតជាបណ្តើរៗ។ យើងបានទៅឆ្ងាយមួយកម្រិតពីការពិភាក្សាទូលំទូលាយ និងទូទៅ បើទោះបីជាករណីខ្វែងគំនិតគ្នា មិនទាន់ត្រូវបានដោះស្រាយក៏ដោយ។ ការយល់ឃើញខុសគ្នា នៅតែមាន ទាំងលើបញ្ហាធំៗ និងព័ត៌មានលម្អិត»។

ចំណែកមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយថា កិច្ចពិភាក្សានេះ មាន «ភាពវិជ្ជមាន និងប្រកបដោយផលិតភាព»។ ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពាក់ព័ន្ធនឹងកិច្ចពិភាក្សានេះ មន្ត្រីរូបនេះបានប្រាប់ថា៖ «ជុំចុងក្រោយនៃការពិភាក្សាដោយផ្ទាល់ និងដោយប្រយោលនេះ មានរយៈពេលជាង ៤ម៉ោង។ នៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើ ប៉ុន្តែមានវឌ្ឍនភាពបន្ថែមទៀត ជុំវិញការឈានដល់កិច្ចព្រមព្រៀង។ យើងបានយល់ព្រមជួបគ្នាម្តងទៀត ក្នុងពេលឆាប់ៗនេះ នៅអឺរ៉ុប ហើយយើងសូមអរគុណដៃគូអូម៉ង់របស់យើង សម្រាប់ជួយការសម្របសម្រួលកិច្ចពិភាក្សាទាំងនេះ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm