ប្រមុខបក្ស NR ត្រៀមចូលប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៧ បើលោកស្រី Le Pen ខកខាន

2025/04/27 11:55:12 pm        244

លោក Jordan Bardella បានប្រាប់សារព័ត៌មាន Le Parisien ថា រូបលោកគ្រោងនឹងធ្វើជាបេក្ខជនតំណែងប្រធានាធិបតីរបស់គណបក្សស្តាំនិយមជ្រុល គឺបក្ស National Rally (NR) នៅឆ្នាំ២០២៧ ប្រសិនបើមេដឹកនាំគណបក្ស លោកស្រី Marine Le Pen នៅតែត្រូវបានរារាំងមិនឲ្យឈរឈ្មោះនោះ។

គួរបញ្ជាក់ថា លោកស្រី Le Pen វ័យ ៥៦ឆ្នាំដែលបានឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីចំនួន ៣លើក ហើយជាអ្នកនាំមុខគេ សម្រាប់ការបោះឆ្នោតនោះ ត្រូវបានរារាំងមិនឲ្យស្វែងរកតំណែងសាធារណៈរយៈពេល ៥ឆ្នាំ បន្ទាប់ពីតុលាការបានរកឃើញថា លោកស្រី និងសមាជិកមួយចំនួននៃគណបក្សរបស់លោកស្រី មានទោស នៅក្នុងខែមីនា ពីបទប្រើប្រាស់ថវិកាមិនត្រឹមត្រូវ។

លោកស្រី Le Pen បានបដិសេធមិនបានធ្វើអ្វីខុសឡើយ ហើយបាននិយាយថា លោកស្រីនឹងប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចនេះ ជាអ្វីដែលលោកស្រីបានលើកឡើងថា មានហេតុផលនយោបាយ និងមានគោលបំណងរារាំងការប៉ុនប៉ងប្រជែងតំណែងប្រធានាធិបតីរបស់លោកស្រី។

លោក Bardella ដែលជាប្រមុខគណបក្សវ័យ ២៩ឆ្នាំ និងជាសមាជិកសភាអឺរ៉ុប មិនមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរបស់តុលាការនេះទេ។ នៅមុននេះ លោកបានចៀសវាងមិនផ្ដល់ភាពច្បាស់លាស់ អំពីថា តើលោកនឹងស្វែងរកតំណែងសាធារណៈខ្ពស់បំផុតរបស់ប្រទេស ជំនួសលោកស្រី Le Pen ដែរ ឬទេ។

តែទោះបីជាយ៉ាងណាក្ដី កាលពីល្ងាចថ្ងៃសៅរ៍ (ទី២៦ ខែមេសា) លោកបានប្រាប់សារព័ត៌មាន Le Parisien ថា៖ «វាមិនមានភាពស្រពិចស្រពិល អំពីការដែលថា លោកស្រី Marine Le Pen គឺជាបេក្ខជនរបស់ខ្ញុំ ហើយប្រសិនបើលោកស្រីត្រូវបានរារាំង នាពេលខាងមុខ ខ្ញុំគិតថា ខ្ញុំអាចនិយាយទៅកាន់អ្នកថា ខ្ញុំនឹងក្លាយជាបេក្ខជន។ ខ្ញុំមិនអាចផ្ដល់ភាពច្បាស់លាស់ជាងនេះទៀតទេ»។

លោកស្រី Le Pen និងមន្ត្រីបក្ស ត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់មូលនិធិសហភាពអឺរ៉ុប ដើម្បីចំណាយ សម្រាប់បុគ្គលិករបស់បក្ស NR នៅប្រទេសបារាំង៕

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        220
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm