សម្ដេចធិបតី បង្ហាញមូលហេតុធំៗចំនួន២ ដែលសម្ដេចសម្រេច​ជួលផ្ទះតូចមួយ​នៅបីនាក់​ជាមួយ​មិត្តភក្តិ​ពេលរស់នៅសហរដ្ឋអាម៉េរិក

2025/04/28 04:10:10 pm        246

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​មូល​ហេតុ​ធំ​ៗ​ចំនួនពីរដែលសម្ដេចសម្រេចជួលផ្ទះតូចមួយនៅបីនាក់ជាមួយមិត្តភក្តិ ពេលធ្វើ​កម្ម​សិក្សា​នៅ​ធនាគារ​ពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអាម៉េរិក។

តាមបណ្ដាញសង្គមកាលពី​រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចបានសរសេររៀបរាប់ថា ព្រឹក​មិញក្នុងកម្មវិធីជួបជាមួយបងប្អូនសហជីព និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្ដេចបាននិយាយលេង​បន្តិច​អំពី​ការរស់នៅរបស់សម្ដេចកាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអាម៉េរិក ឆ្នាំ២០០២។

ក្រោយចប់កម្មវិធី សម្ដេចបានទទួលរូបថតមួយសន្លឹកនេះដែលមិត្តរបស់សម្ដេចផ្ញើមកឱ្យសម្ដេច។

ក្នុង​រូបនេះគឺជាបន្ទប់ដែលសម្ដេច ជួលនៅជាមួយមិត្តរួមបន្ទប់ពីរនាក់ទៀតរយៈពេលជិតមួយឆ្នាំ ក្នុង​ពេលដែលសម្ដេចធ្វើកម្មសិក្សានៅធនាគារពិភពលោកនៅឆ្នាំ២០០២នោះ។

បន្ទប់​នេះមា​នបន្ទប់គេងតូចមួយអាចដាក់គ្រែបានពីរ បន្ទប់ទឹកតូចមួយ កន្លែងសាឡុងទទួលភ្ញៀវ ជាប់​ជាមួយចង្ក្រានតូចមួយ។

សម្ដេច គេងនៅលើប៉ៅអ៊ី (ប៉ៅអ៊ីបត់ក្នុងរូប) នៅក្នុងបន្ទប់សាឡុង ជាប់ផ្ទះបាយ ដោយ​ទុក​ឱ្យមិ​ត្ត​រួម​បន្ទប់​ពីរនាក់ទៀតគេងនៅក្នុងបន្ទប់ ដោយសារសម្ដេច ធ្វើការងារយប់ៗជ្រៅ ហើយមិន​ចង់​រំខាន​មិត្ត ទុកឱ្យគាត់អាចបិទភ្លើងគេងក្នុងបន្ទប់ចុះ។

កន្លែងដែល សម្ដេចអង្គុយហូបបាយនេះគឺ ជាកន្លែងគេងរបស់សម្ដេច គ្រែរបស់សម្ដេចគឺប៉ៅអ៊ីបត់ (ក្នុងរូបភាព) ហើយវាក៏ជាកន្លែងហូបបាយ និងធ្វើកិច្ចការរបស់សម្ដេចនៅផ្ទះផងដែរ។

មិត្ត​ភក្តិ​ខ្លះ ប្រាប់ថាឃើញរូបនេះថាគួរឱ្យអាណិតសម្ដេច។

ប៉ុន្តែសម្ដេច​បាន​ប្រាប់គាត់វិញថាមិនមានអ្វីគួរឱ្យអាណិតនោះទេ ព្រោះទោះយ៉ាង​ណា​ក៏​សម្ដេច​មាន​សំណាង​ជាងមនុស្សរាប់លាននាក់ដែលមិនមានឱកាសដូចសម្ដេច។

ការដែល សម្ដេចសម្រេចជួលផ្ទះតូចមួយនៅបីនាក់ជាមួយមិត្តភក្តិរបស់សម្ដេច មាន​មូល​ហេតុ​ធំ​ៗ​ចំនួន​ពីរ÷

-មូលហេតុទី១ គឺសម្រាប់រូបសម្ដេច មិនថាផ្ទះតូចចង្អៀត ឬចាស់ ឱ្យតែមាន​ដំបូល​កុំ​ឱ្យលិ​ច​ពេល​ភ្លៀង មានកន្លែងសម្រាប់គេង សម្រាប់ហូបបាយ សម្រាប់ធ្វើកិច្ចការ គឺគ្រប់គ្រាន់ហើយ។

គោល​ដៅសំខាន់របស់សម្ដេចពេលនោះគឺផ្ដោតទៅលើការងារនៅធនាគារពិភពលោក ដែល​សម្ដេច​ត្រូវ​ខិតខំធ្វើឱ្យល្អ និងច្បាមយកបទពិសោធន៍ឱ្យបានជាអតិបរមា ក្នុងរយៈ​ពេល​ដែល​សម្ដេច​ធ្វើការនៅទីនោះ។

កន្លែងស្នាក់នៅ ឬមធ្យោបាយធ្វើដំណើរ (សម្ដេច ជិះរថភ្លើងក្រោមដីទៅធ្វើការ) គឺ​ជា​កិច្ច​ការបន្ទាប់បន្សំ។ មិន​អាច​ឱ្យ​កិច្ចការ​បន្ទាប់​បន្សំ​ជា​ឧបសគ្គ​សម្រាប់​រំខាន​ដល់​ការ​សម្រេច​គោល​ដៅ​ធំ​របស់​សម្ដេចទេ។

-មូលហេតុទី២ គឺភាពម្ចាស់ការរបស់សម្ដេចក្នុងការរស់នៅ ដោយ​សម្ដេច​ព្យាយាម​ដាក់​គោល​ដៅ​ធ្វើ​យ៉ាង​ណា ការរស់នៅរបស់​សម្ដេច​នៅ​ពេ​ល​នោះ​ត្រូវ​អាច​ទ្រទ្រង់​បាន​ដោយ​សារ​ប្រាក់​បៀវ​ត្ស​របស់​សម្ដេច ដែលបានមកពីការធ្វើកម្មសិក្សានៅធនាគារពិភពលោក។ ពោលគឺ​រស់​ដោយ​ថវិកា​រក​ដោយ​ខ្លួន​ឯង ដោយមិនចាំបាច់ប្រើប្រាស់ថវិការបស់ឪពុកម្ដាយ ទោះបីជា​គាត់​មាន​លទ្ធ​ភាព​ផ្ដល់​ឱ្យ​សម្ដេច​អាច​ជួលផ្ទះបានល្អជាងឬធំជាងនេះក៏ដោយ៕

 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm