ឯកឧត្តម ​គីម សុវណ្ណឌី៖​ កម្ពុជាកំពុងសហការជាមួយស្ថាប័ន​ពាក់ព័ន្ធ​ដើម្បីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

2025/04/28 05:13:25 pm        177

នាព្រឹក​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃ​អគ្គ​លេខា​ធិការដ្ឋាន​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំ​ ស្តីពី​ការ​ឆ្លុះ​បញ្ចាំង​ការ​អនុវត្ត​គម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញនៅ​សណ្ឋាគារ​សាន់វ៉េ ភ្នំពេញ។

ឯកឧត្តម គីម សុវណ្ណឌី បានមានប្រសាសន៍ថា ស្រប​ពេល​ដែល​បច្ចេក​វិទ្យា​ឌីជីថល​កំពុង​រីក​ចម្រើន​​ ឱកាស​នៃ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញនេះ​ ក៏ត្រូវបានកើតឡើង និង​ក្លាយជាទម្រង់ថ្មីមួយ ដែលកំពុងមាន​ការ​រីក​រាល​ដាល​នៅ​លើពិភពលោក ក្នុងនោះ​ក៏​មាន​កម្ពុជា​យើង​ផងដែរ។ ឯកឧត្ដម​បន្ត​ថា​ ដើម្បីធ្វើទប់ស្កាត់ឲ្យបានទាន់ពេលវេលា ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារបាន​សហការ​ជាមួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងទទួលបានកិច្ចសហការ និង​ការគាំទ្រ​ថវិកា​ពី​អង្កការ​ភ្លែន​អន្តរជាតិ និងអង្កការ TDH ដើម្បីរៀបចំគោលការណ៍ណែនាំ ស្តីពី​កិច្ច​ការពារ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ ដើម្បីធានាបាននូវកិច្ចការពារកុមារ ដែលមានភាពបត់បែន និង​​មាន​ភាព​ងាយ​ស្រួល​អនុវត្ត និង​ការ​ទទួល​ខុស​ត្រូវ​លើ​កិច្ច​ការពារ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អន​ឡាញ ​ជា​ពិសេស​កុ​មារ និងយុវជន។

ឯកឧត្ដមមានប្រសាសន៍បន្ថែមថា ​ផ្អែកលើគោលការណ៍នេះ យើងបានបង្កើតគម្រោងសុវត្ថិភាព​កុមារ​​​តាម​ប្រព័ន្ធ​អនឡាញ (Swipe safe) ដោយទទួលបានការគាំទ្រទាំងថវិកា និងបច្ចេកទេស​ពី​​​​អង្គការ​​ឆាល​ហ្វាន់​អូស្ត្រាលី តាម​រយៈ​អង្គការ ឆាលហ្វាន់ កម្ពុជា ដំនាក់កាលទី១ មានរយៈ​ពេល​៣​ឆ្នាំ ដោយ​ផ្តោត​ទៅ​លើ​ខេត្ត​គោល​ដៅ​ចំនួន ៣ផងដែរ គឺ​ខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្ត​បាត់​ដំបង​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm