យោធាអាមេរិក៖ ខ្លួននឹងកំណត់ការបញ្ចេញព័ត៌មានលម្អិតអំពីការវាយប្រហារនៅយេម៉ែន

2025/04/28 05:30:32 pm        119

យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនបង្ហាញព័ត៌មានលម្អិតជាក់លាក់អំពីការវាយប្រហារដោយយោធារបស់ខ្លួននៅក្នុងប្រទេសយេម៉ែនឡើយ ដោយលើកឡើងពីអ្វីដែលខ្លួនហៅថាជាតម្រូវការ «ដើម្បីការពារសន្តិសុខប្រតិបត្តិការ» ខណៈបាននិយាយថា ការវាយប្រហារមាន «ឥទ្ធិពលដ៍ខ្លាំងក្លា» លើក្រុមឧទ្ទាមហ៊ួទី។

ប្រធានាធិបតីគណបក្សសាធារណរដ្ឋ លោក Donald Trump បានបញ្ជាឱ្យបង្កើនការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែនកាលពីខែមុន ដោយរដ្ឋបាលរបស់លោកបាននិយាយថា នឹងបន្តវាយប្រហារទៅលើក្រុមឧទ្ទាមហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ រហូតដល់ក្រុមនេះបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម។

ការវាយប្រហារថ្មីៗរបស់អាមេរិក បានសម្លាប់មនុស្សរាប់សិបនាក់ រួមទាំងមនុស្ស៧៤នាក់នៅឯស្ថានីយប្រេងមួយកន្លែងកាលពីពាក់កណ្តាលខែមេសា ជាការវាយប្រហារដ៏បង្ហូរឈាមបំផុតនៅក្នុងប្រទេសយេម៉ែនក្រោមការបញ្ជារបស់លោក Trump។ ក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្ស បានលើកឡើងពីការព្រួយបារម្ភអំពីការសម្លាប់ជនស៊ីវិល ហើយសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យបីរូប បានសរសេរសារទៅកាន់ប្រមុខមន្ទីរបញ្ចកោណលោក Pete Hegseth ដោយទាមទារឱ្យទទួលខុសត្រូវចំពោះការបាត់បង់ជីវិតជនស៊ីវិល។

ទីបញ្ជាការកណ្តាលរបស់អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ដើម្បីការពារសន្តិសុខប្រតិបត្តិការ យើងមានបំណងកំណត់ការបង្ហាញព័ត៌មានលម្អិតនៃប្រតិបត្តិការដែលកំពុងដំណើរការ ឬនៅពេលអនាគតរបស់យើង។ យើងមានការប្រុងប្រយ័ត្នក្នុងវិធីសាស្ត្រប្រតិបត្តិការ ប៉ុន្តែនឹងមិនបង្ហាញជាក់លាក់អំពីអ្វីដែលយើងបានធ្វើ និងអ្វីដែលយើងនឹងធ្វើនោះទេ។

យោធានិយាយថា ខ្លួនបានវាយប្រហារលើគោលដៅជាង៨០០គោលដៅ ចាប់តាំងពីពាក់កណ្តាលខែមីនា ដោយបានសម្លាប់អ្នកប្រយុទ្ធក្រុមហ៊ួទីរាប់រយនាក់ និងមេដឹកនាំក្រុមនេះជាច្រើននាក់ ព្រមទាំងបានបំផ្លាញទីតាំងជាច្រើនកន្លែងរបស់ក្រុមសកម្មប្រយុទ្ធ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm