សហរដ្ឋអាមេរិក លើកពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ជុំវិញភាពតានតឹងពន្ធ

2025/04/28 06:28:42 pm        179

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា “មានផ្លូវមួយ” ឆ្ពោះទៅកាន់កិច្ចព្រមព្រៀងជាមួយចិន ជុំវិញការដំឡើងពន្ធ បន្ទាប់ពីលោកទាក់ទងជាមួយសមភាគីចិន កាលពីសប្តាហ៍មុន នៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែការពិភាក្សានោះមិនបាននិយាយពីការប្រឈមមុខដាក់គ្នាជុំវិញពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទេ។

មានសញ្ញាមិនត្រូវគ្នា ជុំវិញសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដោយលោក Trump បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍មុនថា ការចរចាកំពុងកើតឡើង ប៉ុន្តែចិន ក្រោយមកបានបដិសេធថាមិនកើតឡើងទេ។ មួយថ្ងៃក្រោយមកទៀត រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំង គោរពតាមច្បាប់អន្តរជាតិ ស្តីពីពន្ធដែលដាក់ដោយអាមេរិក ហើយនឹងស្វែងរកសាមគ្គីភាពជាមួយប្រទេសដទៃ។

លោក Bessent បានប្រាប់បទសម្ភាស៍ ABC News កាលពីថ្ងៃអាទិត្យថា "រូបលោកបានទាក់ទងជាមួយសមភាគីចិន ប៉ុន្តែភាគច្រើនលើរឿងស្ថិរភាពហិរញ្ញវត្ថុ និងការព្រមានពីសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះ ហើយលោកក៏មិនដឹងដែរថា លោក Trump បានសន្ទនាជាមួយលោកប្រធានាធិបតីចិន Xi Jinping ដែរឬអត់"។ យ៉ាងណាក្ដី លោកបន្តថា “ផ្លូវមួយដែលនឹងកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មកំពុងកើតមានឆ្ពោះទៅរកកិច្ចព្រមព្រៀងជាគោលការណ៍ ប៉ុន្តែក៏ព្រមានថា "កិច្ចព្រមព្រៀងពាណិជ្ជកម្មអាចចំណាយពេលច្រើនខែ"។

ការអត្ថាធិប្បាយរបស់លោក Bessent កើតឡើងស្របពេលដែលមានសេចក្ដីរាយការណ៍ថា អ្នកលក់រាយធំៗរបស់សហរដ្ឋអាមេរិក បានព្រមានសេតវិមានថា ពន្ធគយនឹងធ្វើឱ្យធ្នើហាងលក់ទំនិញទទេស្អាត ហើយតម្លៃទំនិញនឹងឡើងកប់ពពកក្នុងប៉ុន្មានសប្តាហ៍ខាងមុខ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm