ពលរដ្ឋអរគុណរាជរដ្ឋាភិបាល ខណៈទទួលបានសេវាសុខាភិបាលយ៉ាងយកចិត្តទុកដាក់ តាមរយៈប័ណ្ណ ប.ស.ស.

2025/04/28 06:55:26 pm        1.5 K

ក្រុមប្រជាពលរដ្ឋ ដែលបានចុះឈ្មោះចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. ជាពិសេសបុគ្គលស្វ័យនិយោជន៍ដែលរកប្រាក់ចំណូលផ្ទាល់ខ្លួន បាន​សម្តែង​ការ​ដឹង​គុណ និងអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែង​តែ​គិតគូរ​ខ្ពស់​មក​កាន់​ប្រជា​ពលរដ្ឋ នៅពេ​ល​ដែល​ទទួល​បាន​សេវា​ថែ​ទាំ​សុខ​ភាព​យ៉ាង​ល្អប្រ​សើរ​បំផុត​ពី​ក្រុម​គ្រូពេ​ទ្យ​ដោយ​មិន​រើសអើង។

តាមរយៈកិច្ចសម្ភាសន៍ជាមួយប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗគ្នា នៅក្នុងមន្ទីរពេទ្យជាតិ តេជោ​សន្តិភាព នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ ពួកគាត់បានប្រាប់ព័ត៌មាន ប៊ីធីវី ស្រដៀងគ្នាថា តា​ម​រយៈ​គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី១ រហូតដល់ទី​៧​នេះ ​ពិតជាមានការយកចិត្តទុកដាក់ និងគិតគូរ​ជាខ្លាំង​មក​កាន់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​អស់ ដោយមិនប្រកាន់ឋានៈទាប ឬខ្ពស់នោះទេ។

អ្នកស្រី យី ស្រី ពលរដ្ឋមកពីតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្ន​ប្រកបរបរ​លក់​ដូរ​តាមផ្ទះ បានលើកឡើងថា គិតមកដល់ពេលនេះ អ្នកស្រីបានក្លាយជាសមាជិករបស់ ប.ស.ស ប្រមាណ១ឆ្នាំ តាមយៈការបង់ភាគទានដោស្ម័គ្រចិត្ត។ អ្នកស្រីបានរៀបរាប់ថា នៅ​ពេល​ទទួ​លបានបណ្ណ ប.ស.ស ដំបូងគឺមានអារម្មណ៍ថា កក់ក្តៅមួយផ្នែក។ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​បញ្ហា​សុខភាព និងបានទៅប្រើប្រាស់សេវាសុខាភិបាលតាមរយៈប័ណ្ណនេះ អ្នកស្រីកាន់​តែ​មាន​អារម្ម​ណ៍​ថា រំភើបចិត្ត និងកក់ក្តៅជាខ្លាំង ដោយសារមាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់ក្រុ​ម​គ្រូ​ពេទ្យ​ ជាពិសេសការព្យាបាលជំងឺដោយមិនអស់ប្រាក់ និងសុវត្ថិភាពខ្ពស់។

លោក ខែម សុផល ជាពលរដ្ឋមកពីតំបន់ទំនប់កប់ស្រូវ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឲ្យ​ប៊ីធីវី ដឹងដែរថា លោកពិតជាមានអារម្មណ៍សប្បាយចិត្ត និងកក់ក្តៅច្រើន ដោយសារមានប័ណ្ណ ប.ស.ស. ពីព្រោះប័ណ្ណនេះ បានជួយសម្រួលយ៉ាងច្រើនក្នុងការចំណាយប្រាក់កាក់ នៅពេល​មាន​បញ្ហា​ ឬករណីចាំបាច់បន្ទាន់ណាមួយខាងផ្នែកសុខភាព។ ជាក់ស្តែងក្នុងពេលនេះ លោក​មាន​បញ្ហា​ផ្នែក​ដើមទ្រូងដែលតំរូវមកមន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាល។

នៅក្នុងពិធីសំ​ណេះសំណាលជាមួយសហជីព សេដ្ឋកិចច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បី​អបអរសាទរទិវាពលកម្មអន្តរជាតិ កាលពីព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០២៥កន្លងទៅ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ បាន​ពង្រីក​របបថែទាំសុខភាពជូនអ្នកនៅក្នុងបន្ទុក សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និង​បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងផ្តើម​ចេញ​ពី​បុគ្គល​ស្វ័យ​និយោជន៍ ដែលគិតក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០២៥នេះ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ១៨ម៉ឺននាក់ និងបុគ្គលស្វ័យនិយោជន៍មានចំនួនជិត ៥០ម៉ឺននាក់។ ដោយ​ឡែក បើគិតក្នុងរយៈពេល ១៩ខែ ចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ​រដ្ឋសភា បានចុះបញ្ជីសមាជិកបន្ថែមបានប្រមាណ ១,២លាននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. បាន​កើនដល់ជាង ៣ លាននាក់ (គិតត្រឹមខែមីនា ឆ្នាំ២០២៥)៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm