កាណាដា ត្រៀមបោះឆ្នោតនៅថ្ងៃចន្ទនេះ ក្នុងព្រឹត្តិការណ៍ដែលគ្របដណ្ដប់ដោយសង្គ្រាមពាណិជ្ជកម្ម

2025/04/28 08:42:05 pm        118

ប្រជាជនកាណាដា រាប់លាននាក់ត្រៀមខ្លួនទៅទម្លាក់សន្លឹកឆ្នោតនៅថ្ងៃចន្ទ ២៨ មេសា នេះ ដើម្បីសម្រេចចិត្តថា តើត្រូវគាំទ្រគណបក្សសេរីនិយម របស់លោកនាយករដ្ឋមន្ត្រី Mark Carney ឱ្យបន្តកាន់អំណាច ឬផ្ដល់ការគ្រប់គ្រងថ្មីទៅឱ្យពួកអភិរក្សនិយមរបស់មេដឹកនាំបក្សប្រឆាំង Pierre Poilievre នៅចំពោះមុខសង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធីបតីអាមេរិក Donald Trump រួមទាំងការវាយប្រហារដោយរថយន្តនាពេលថ្មីៗនេះលើក្រុង Vancouver។

ក្រោយបានឈ្នះអាណត្តិទីពីរ លោក Trump ចាប់ផ្តើមគំរាមកំហែងសេដ្ឋកិច្ច និងអធិបតេយ្យភាពរបស់កាណាដា ហើយក៏បាននិយាយពីការដាក់បញ្ចូលប្រទេសនេះឱ្យក្លាយជារដ្ឋទី៥១ របស់អាមេរិក នៅក្នុងអ្វីដែលក្រុមសេរីនិយម ជំទាស់យ៉ាងខ្លាំង។

ការស្ទង់មតិកាលពីថ្ងៃអាទិត្យ បាននិយាយថា គម្លាតរវាងបក្សនៃបេក្ខភាពនាំមុខទាំងពីរ មានប្រហែល ៤% ដោយការគាំទ្រជាតិលើក្រុមសេរីនិយមនៅ ៤៣% ធៀបនឹង ៣៨,៩% សម្រាប់ក្រុមអភិរក្សនិយម។ 

នៅថ្ងៃទី២៨ ខែមេសា ការិយាល័យបោះឆ្នោតនឹងបើកពីម៉ោងក្នុងស្រុក ៩ព្រឹកដល់ ៩យប់ ហើយពលរដ្ឋកាណាដាប្រមាណ ២៨,៩លាននាក់ មានសិទ្ធិបោះឆ្នោត ដោយមនុស្សជាង ៧លាននាក់ បានទៅបោះឆ្នោតមុនកំណត់រួចទៅហើយកាលពីសប្ដាហ៍មុន។ 

នៅក្នុងការបោះឆ្នោតសហព័ន្ធកាណាដា - ដូចនៅក្នុងការបោះឆ្នោតសកលរបស់ចក្រភពអង់គ្លេសដែរ - ពលរដ្ឋមិនបោះឆ្នោតរើសនាយករដ្ឋមន្រ្តីដោយផ្ទាល់ទេ។ ផ្ទុយទៅវិញ មេដឹកនាំនៃបក្សដែលទទួលបានអាសនៈសភាភាគច្រើន នឹងក្លាយជានាយករដ្ឋមន្ត្រីកាណាដា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm