ចិន៖ ប្រទេសចិនបានគំរាមរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ពីការសងសឹកជុំវិញការសម្រេចចិត្តរបស់ខ្លួន ក្នុងការធ្វើពហិការការទូតនៃព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២ នៅក្នុងទីក្រុងប៉េកាំង ដោយព្រមានថា ទង្វើនេះអាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។

រដ្ឋបាលលោក Biden បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងមិនបញ្ជូនគណៈប្រតិភូផ្លូវការរបស់សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងប៉េកាំងទេសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងា ជាសេចក្ដីថ្លែងការណ៍មួយប្រឆាំងនឹងប្រទេសចិន ដែលចោទចិនថាកំពុងប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មប្រឆាំងសិទ្ធិមនុស្សនៅខេត្ត Xinjiang។ យ៉ាងណាក៏ដោយ ក្រុមអត្តពលិកអាមេរិកនឹងនៅតែត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ ឆ្លើយតបទៅនឹងសេចក្ដីប្រកាសរបស់សេតវិមាន ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនបានរៀបចំឲ្យមានអ្នកតំណាងតែមួយគត់ជាមួយសហរដ្ឋអាមេរិក និងបានប្ដេជ្ញាចាត់វិធានការសងសឹកយ៉ាងដាច់ណាត់។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា វានឹងបង្ហាញពីបំណងអាក្រក់របស់ប្រទេសនេះ និងរឹតតែធ្វើឲ្យបាត់បង់តម្លៃសីលធម៌ និងកិត្យានុភាពរបស់ខ្លួន។ ក្រៅពីការលម្អៀងមនោគមវិជ្ជា និងផ្អែកលើការកុហក និងពាក្យចចាមអារ៉ាម សហរដ្ឋអាមេរិកកំពុងព្យាយាមបង្អាក់ព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំង៕
អត្ថបទ៖ សុខមាន