ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (USCENTCOM) បាននិយាយថា យោធាអាមេរិក បានធ្វើការវាយប្រហារលើគោលដៅជាង ៨០០កន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមឧទ្ទាមហ៊ួទីមកពីចលនា Ansar Allah ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន ចាប់តាំងពីពាក់កណ្តាលខែមីនាមក។

មេបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការ Rough Rider USCENTCOM បានវាយលុកលើគោលដៅជាង ៨០០កន្លែង។ ការវាយប្រហារទាំងនេះ បានសម្លាប់យុទ្ធជនហ៊ួទីរាប់រយនាក់ និងមេដឹកនាំរបស់ក្រុមនេះ ជាច្រើននាក់»។
យោងតាមយោធាអាមេរិកបានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការនេះ ការបាញ់មីស៊ីលបាលីស្ទីក ដោយក្រុមហ៊ួទី បានធ្លាក់ចុះ ៦៩% ហើយការវាយប្រហារដោយយានដ្រូន បានថយចុះ ៥៥%។
កាលពីថ្ងៃទី ១៥ ខែមីនា សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងរបស់ក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន ដោយផ្អែកលើបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump ) ។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា គោលបំណង គឺដើម្បីការពារផលប្រយោជន៍អាមេរិក និងស្តារសេរីភាពនៃការធ្វើនាវាចរណ៍។

