ជប៉ុន និងវៀតណាម សន្យាគាំទ្រពាណិជ្ជកម្មសេរី ខណៈលោក Ishiba បំពេញទស្សនកិច្ចនៅទីក្រុងហាណូយ

2025/04/28 10:41:23 pm        59

ជប៉ុន និងវៀតណាម បានឯកភាពគ្នា ពង្រឹងពាណិជ្ជកម្មទេ្វភាគី និងរក្សាច្បាប់សកលលើលំហូរសេរីរបស់ទំនិញ ស្របពេលនាយរដ្ឋមន្រ្តីជប៉ុនលោក Shigeru Ishiba ជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Phạm Minh Chính នៅទីក្រុងហាណូយ នាថ្ងៃចន្ទនេះ ។

ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Ishiba មកកាន់វៀតណាម និងដំណើរទស្សនកិច្ចបន្ទាប់របស់លោកទៅកាន់ប្រទេសហ្វីលីពីននៅថ្ងៃអង្គារស្អែក ក្លាយជាជំនួបអាស៊ីបូព៌ាកម្រិតខ្ពស់ចុងក្រោយ ស្របពេលភាពពុំច្បាស់លាស់សកលកើនឡើង បង្កឡើងដោយសារការគំរាមកំហែងដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ។

នៅដើមខែមេសានេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធ ៤៦ភាគរយលើវៀតណាម និង ២៤ភាគរយលើប្រទេសជប៉ុន ។ ក្រោយមក កាតព្វពន្ធទាំងនោះត្រូវបានផ្អាករហូតដល់ខែកក្កដា ខណៈកិច្ចប្រជុំទ្វេភាគីធ្វើឡើង ប៉ុន្តែការទារពន្ធ ១០ភាគរយ នឹងដាក់លើការនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារសំខាន់សម្រាប់ប្រទេសទាំង ២ ។ ជប៉ុន និងវៀតណាម បានចូលរួមកិច្ចប្រជុំជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចៀសការដំឡើងពន្ធនេះ ។

ដោយឡែក ប្រធានាធិបតីវៀតណាមលោក To Lam បានជំរុញឲ្យជប៉ុនបង្កើនការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្រោយលោកជួបជាមួយលោក Ishiba កាលពីថ្ងៃអាទិត្យ ។

យោងតាមការអះអាងរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម បានឲ្យដឹងថា វៀតណាមគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនផលិតកម្មធំៗបំផុតរបស់ជប៉ុន រួមទាំងក្រុមហ៊ុន Honda, Canon និងក្រុមហ៊ុន Panasonic ក្នុងនោះទឹកប្រាក់សរុប ៧៨ពាន់លានដុល្លារ ត្រូវបានវិនិយោគនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដោយក្រុមហ៊ុនជប៉ុន ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm