ទ្រីយ៉ាត្លុងកម្ពុជា ត្រៀមកីឡាករ ២រូប ចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅបារ៉ែន

2025/04/28 03:47:21 pm        636

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានត្រៀមកីឡាករយុវជនអាយុក្រោម ១៧ឆ្នាំចំនួន ២នាក់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ដែលគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ។ នេះបើតាមការបញ្ជាក់របស់លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធ ។

លោកបញ្ជាក់ថា ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ៤ឆ្នាំម្ដងនេះ បារ៉ែន បានកំណត់កីឡាចំនួន ២១ប្រភេទ សម្រាប់ធ្វើការប្រកួត ក្នុងនោះក៏មានកីឡាទ្រីយ៉ាត្លុងផងដែរ ហើយកម្ពុជា ក៏បានត្រៀមកីឡាករថ្នាលរបស់ខ្លួន ២រូប ដើម្បីត្រៀមចូលរួមការប្រកួតនេះដែរ ។

យ៉ាងណាចំពោះថ្នាល ដែលនឹងទទួលបានឱកាសចូលរួមការប្រកួតនេះ នៅមិនទាន់ធ្វើការសម្រេចជ្រើសរើសនៅឡើយទេ ដ្បិតពួកគេទើបធ្វើការប្រមូលផ្ដុំហ្វឹកហាត់ កាលពីដើមខែមេសាកន្លងទៅ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងជំរំហ្វឹកហាត់របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

តាមរយៈនេះ សហព័ន្ធបានជំរុញដល់កីឡាករថ្នាលទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជាមានឱកាសក្លាយជាអត្តពលិកតំណាងជាតិ ចូលរួមការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ដែលសហព័ន្ធគ្រោងនឹងសម្រេចក្នុងការជ្រើសរើសនាពេលឆាប់ៗ ដើម្បីធ្វើការចុះឈ្មោះកំឡុងខែឧសភាខាងមុខ។

គួរដឹងថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នាខែតុលាខាងមុខ ក្នុងចំណោមកីឡា ២១ប្រភេទ កម្ពុជាត្រៀមបញ្ជូនអត្តពលិក ១៧ប្រភេទចូលរួម ក្នុងនោះក៏មានកីឡាទ្រីយ៉ាត្លុងផងដែរ ។ ក្រៅពីចូលរួមការប្រកួតប្រជែងមេដាយជូនជាតិ កម្ពុជាក៏ត្រៀមប្រតិភូពិសេស អមដោយក្រុមសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសម្ដែងអបអរសាទរពិធីទទួលទង់ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ បន្ទាប់ពីប្រទេសបារ៉ែនផងដែរ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am