កិច្ចប្រជុំ IMF-WB បញ្ចប់ទៅដោយមានភាពច្បាស់លាស់ពីពន្ធតិចតួច និងសញ្ញាមិនល្អផ្នែកសេដ្ឋកិច្ច

2025/04/28 10:47:52 pm        59

បណ្ដាថ្នាក់ដឹកនាំហិរញ្ញវត្ថុទូទាំងពិភពលោក បានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដើម្បីស្វែងរកភាពច្បាស់លាស់ អំពីអ្វីដែលវានឹងត្រូវការជាចាំបាច់ ដើម្បីឲ្យធូរស្រាលបានខ្លះពីភាពច្របូកច្របល់ ដោយសារវិធានការពន្ធដ៏ស្មុគស្មាញរបស់លោកប្រធានាធិបតី Donald Trump និងអំពីផលប៉ះពាល់លើសេដ្ឋកិច្ចសកល។

តែភាគច្រើននៃអ្នកដឹកនាំទាំងនោះ បានវិលទៅប្រទេសវិញជាមួយនឹងភាពស្រពេចស្រពិល ជាជាងទទួលបានចម្លើយ។ អ្នកចូលរួមជាច្រើន នៅក្នុងកិច្ចប្រជុំនិទាឃរដូវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក (IMF-WB Spring Meetings) យល់ឃើញថា រដ្ឋបាលរបស់លោក Trump នៅតែមិនទាន់ច្បាស់លាស់ សម្រាប់ការទាមទាររបស់ខ្លួនពីដៃគូពាណិជ្ជកម្មដែលរងគ្រោះដោយអត្រាពន្ធដ៏ធ្ងន់ធ្ងរ។

អំឡុងសប្តាហ៍ពេញទៅដោយភាពច្របូកច្របល់ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងពាណិជ្ជកម្មជាច្រើន បានព្យាយាមជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងមន្ត្រីសំខាន់ៗផ្សេងទៀតរបស់រដ្ឋបាលលោក Trump ប៉ុន្តែមិនមានលទ្ធផលអ្វីទាំងអស់។ ការព្រមាន ដែលថា ពន្ធ ២៥ភាគរយលើការនាំចូលទាំងអស់របស់សហរដ្ឋអាមេរិក ដែលដាក់លើរថយន្ត ដែក និងអាលុយមីញ៉ូម ហើយបច្ចុប្បន្ន ១០ភាគរយ សម្រាប់ទំនិញផ្សេងៗទៀត ភាគច្រើននឹងបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត។

IMF បានបង្ហាញទស្សនៈសុទិដ្ឋិនិយបន្ថែមតិចតួច អំពីការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារការដាក់ពន្ធខ្ពស់បំផុតជាលើកដំពូងរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្សរ៍ ដោយកាត់បន្ថយការព្យាករកំណើនសម្រាប់ប្រទេសភាគច្រើននៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួន ប៉ុន្តែបានបញ្ឈប់ការព្យាករពីការធ្លាក់ចុះសេដ្ឋកិច្ច សូម្បីតែសម្រាប់សហរដ្ឋអាមេរិក និងប្រទេសដែលពឹងផ្អែកលើការនាំចេញ គឺចិនដែលឥឡូវនេះប្រឈមនឹងអត្រាពន្ធរបស់សហរដ្ឋអាមេរិក ១៤៥ភាគរយលើទំនិញជាច្រើន។ 

នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានទទួលស្គាល់ថា ប្រទេសសមាជិកមានក្ដីបារម្ភ អំពីភាពមិនប្រាកដប្រជា ចំពោះសេដ្ឋកិច្ចសកល ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត អតិផរណា និងសង្គ្រាម ប៉ុន្តែបានសង្ឃឹមយ៉ាងមុតមាំថា ការចរចាពាណិជ្ជកម្មនឹងបន្ធូរបន្ថយភាពតានតឹងពន្ធគយ។ យ៉ាងណាក្ដី មន្ត្រីហិរញ្ញវត្ថុជាច្រើន បានប្រាប់សារព័ត៌មាន Reuters ថា ហានិភ័យនៃការមានឱនភាពសេដ្ឋកិច្ច គឺខ្ពស់ជាង ៣៧ភាគរយនៃការព្យាកររបស់ IMF ដោយលើកឡើងពីការព្យាកររបស់វិស័យឯកជន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm