មេដឹកនាំស៊ីរីបដិសេធការទាមទាររបស់ក្រុមឧទ្ទាមឃឺដ សម្រាប់ប្រព័ន្ធវិមជ្ឈការ

2025/04/28 11:05:17 pm        62

មេដឹកនាំឥស្លាមនិយមរបស់ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ (ទី២៧ ខែមេសា) បានបញ្ជាក់ថា ការទាមទាររបស់ក្រុមឃឺដដែលចង់ឲ្យប្រទេសអនុម័តប្រព័ន្ធវិមជ្ឈការ នៅក្នុងរដ្ឋាភិបាល ជាសណ្ដាប់ធ្នាប់នយោបាយក្រោយរបបរបស់លោក Bashar al-Assad នោះ បង្កជាការគំរាមកំហែងដល់ការបង្រួបបង្រួមជាតិ។

ការិយាល័យរបស់មេដឹកនាំស៊ីរី លោក Ahmed al-Sharaa បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងបដិសេធយ៉ាងច្បាស់លាស់មិនទទួលយកនូវរាល់ការប៉ុនប៉ងដាក់ចេញការបែងចែក ឬបង្កើតតំបន់បំបែកខ្លួន នៅក្រោមលក្ខខណ្ឌនៃសហព័ន្ធនិយម ឬស្វ័យភាពខ្លួនឯង ដោយគ្មានឯកភាពជាតិ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ការបង្រួបបង្រួមដែនដី និងប្រជាជនរបស់ស៊ីរី គឺជាបន្ទាត់ក្រហម»។

គួរបញ្ជាក់ថា ភាគីគូប្រជែងនានានៃក្រុមឃឺដ នៅស៊ីរី ដោយរួមទាំងក្រុមមានឥទ្ធិពលនៅតំបន់ភាគឦសានដែលត្រូវបានគ្រប់គ្រងដោយក្រុមឃឺដផងដែរនោះ បានព្រមព្រៀងគ្នា អំឡុងពេលមានកិច្ចប្រជុំមួយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅទីក្រុង Qamishli ដែលគ្រប់គ្រងដោយក្រុមឃឺដរបស់ប្រទេសស៊ីរី ពាក់ព័ន្ធនឹងចក្ខុវិស័យនយោបាយរួម សម្រាប់ជនជាតិភាគតិចឃឺដរបស់ប្រទេសស៊ីរី។

សេចក្តីថ្លែងការណ៍មួយ នៅចុងបញ្ចប់នៃសន្និសីទ ដែលមានការចូលរួមដោយមន្ត្រីអាមេរិក បានទាមទារថា រដ្ឋធម្មនុញ្ញស៊ីរី នាពេលអនាគត គួរតែកំណត់ការគោរពសិទ្ធិជនជាតិឃឺដ នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីលោក al-Assad ត្រូវបានទម្លាក់ចេញពីអំណាច។

សេចក្តីថ្លែងការណ៍រួមតំណាងឲ្យសហគមន៍ឃឺដ បានលើកឡើងថា៖ «ចក្ខុវិស័យនយោបាយរួមឃឺដ ត្រូវបានបង្កើតឡើងដែលបង្ហាញពីឆន្ទៈរួម និងគម្រោងរបស់ខ្លួន ដើម្បីឲ្យមានដំណោះស្រាយដ៏ត្រឹមត្រូវ ចំពោះបញ្ហាឃឺដនៅក្នុងប្រទេសស៊ីរី ដែលជារដ្ឋប្រជាធិបតេយ្យវិមជ្ឈការ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm