ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ អនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិសិង្ហបុរី

2021/12/08 10:19:38 pm        446

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយឯកឧត្តម Teo Eng Dih អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី ដែលបានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ ឯកឧត្តម អនុរដ្ឋលេខាធិការ ​បានលើកឡើងអំពីទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការល្អ​រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ដែល​បាន​អនុវត្ត​កន្លង​មក ​ហើយបានធ្វើការកោតសសើរ​នូវវប្បធម៌ អរិយធម៌ និង​សមិទ្ធផល​នានាដែល​បាន​កើតទ្បើង​ដោយ​កត្តា​សន្តិភាព ​និង​ការ​បង្រួប​បង្រួម​ជាតិ​ ស្តែង​ចេញ​តាមរយៈ ដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូ​ទៅកាន់ទីតាំងប្រវតិសាស្រ្តនានា ​ដូចជា​ សារមន្ទីរជាតិ​ សារមន្ទីរទួលស្លែង និង​វិមានឈ្នះឈ្នះ ជាដើម ។

ជាការឆ្លើយតប​ឯកឧត្តម​អគ្គមេបញ្ជាការរង​ មេបញ្ជាការកងទ័ពជើងគោក បាន​សម្តែង​ការ​ស្វាគមន៍​ដល់គណៈប្រតិភូសម្រាប់ការអញ្ជើញមកទស្សនកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា​ ហើយ​ក៏បានធ្វើការ ជម្រាប​ជូនអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការ​រួមគ្នា​ថែ​រក្សាសន្តិភាពដែល​មាន​នេះ​ឲ្យបានគង់វង្ស ដើម្បីបន្តនូវវឌ្ឍនភាពនិងភាពសម្បូរណ៍សប្បាយ។ ព្រមជាមួយគ្នាឯកឧត្តមអគ្គមេបញ្ជាការរង បានធ្វើការវាយតម្លៃខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការរវាង​កងទ័ពនៃប្រទេសទាំងពីរ ​ជាពិសេសសកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើន​ក្នុង​កម្រិត​កងទ័ព​ជើងគោក ​ដូចជា​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ចសិក្សា ​លំហាត់​ ហ្វឹកហ្វឺន និងការជួយឧត្ថម្ភគាំទ្រ​នានា​ជា​ដើម។

ជាចុងក្រោយ​ឧត្តមសេនីយ៍ឯក ​មេបញ្ជាការកងទ័ពជើងគោក ​ក៏បានថ្លែងអំណរគុណចំពោះ រាជ​រដ្ឋាភិបាលសិង្ហបុរី សម្រាប់ចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងសូមគាំទ្រចំពោះទិស​ដៅ​ទៅមុខរបស់រដ្ឋាភិបាល ​និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ​និងការពារជាតិ ដែលជាកិច្ច​សហប្រតិបត្តិការ​បែប​យុទ្ធសាស្ត្រ​ដ៏សំខាន់៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm