រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោក Mohammad Momani បាននិយាយថា ការប្តេជ្ញាចិត្តរបស់ហ្ស៊កដានី ក្នុងការ«ការពារ» សិទ្ធិប៉ាឡេស្ទីន នៅតំបន់វេសបែង ទីក្រុងហ្ស៊េរុយសាឡឹម និងតំបន់ហ្កាហ្ស «នៅតែ រឹងមាំ»។
លោក Momani ដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលហ្ស៊កដានី បានអះអាងថា ប្រទេសនេះ បានគាំទ្រសិទ្ធិរបស់ប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង និងការបង្កើតរដ្ឋឯករាជ្យមួយ ដែលមានទីក្រុងហ្ស៊េ រុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។
ការអត្ថាធិប្បាយរបស់លោក ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលសិក្ខាសាលាដែលរំលឹកខួបលើកទី ១០៥ នៃការស្លាប់របស់លោក Kaid Al-Mefleh Obeidat។ លោកត្រូវបានគេចងចាំជាវីរៈបុរសជាតិ បន្ទាប់ពីលោកជាជនជាតិហ្ស៊កដានីដំបូងគេ ដែលបានបាត់បង់ជីវិត ក្នុងការទប់ទល់នឹងក្រុមជ្វីហ្វ ក្នុងអំឡុងពេលគ្រប់គ្រងបស់អង់គ្លេសនៅប៉ាឡេស្ទីន ក្នុងឆ្នាំ ១៩២០។
លោក Momani បាននិយាយថា៖«ការគាំទ្របុព្វហេតុប៉ាឡេស្ទីន មិនគួរស្ថិតនៅក្រុមស្ថិរភាពជាតិរបស់ហ្ស៊កដានីនោះទេ ប៉ុន្តែគួរតែត្រូវបានបញ្ជាក់តាមរយៈការរួបរួមពីថ្នាក់ការដឹកនាំរបស់ពិភពអារ៉ាប់ គឺកងទ័ពអារ៉ាប់ និងភ្នាក់ងារសន្តិសុខ»។

