លោក Dan Jorgensen ស្នងការថាមពលសហភាពអឺរ៉ុប បាននិយាយថា អឺរ៉ុបនៅតែពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី។
លោកបានប្រាប់សារព័ត៌មាន Table.Media នៅក្នុងបទសម្ភាសន៍មួយថា៖«វាច្បាស់ណាស់ថា យើងនៅតែពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី»។ លោក Jorgensen បានអះអាងថា៖«ពុំអាចទទួលយកបានសម្រាប់ហេតុផលនយោបាយ សីលធម៌ និងសន្តិសុខ»។

ស្នងការសហភាពអឺរ៉ុបរូបនេះ បាននិយាយថា លោកនឹងបង្ហាញផែនទីបង្ហាញផ្លូវមួយជំហានម្តងមួយជំហានសម្រាប់អឺរ៉ុប ក្នុងការបោះបង់ចោលឧស្ម័នរុស្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ លោក Jorgensen បានសង្កត់ធ្ងន់ថា អឺរ៉ុបក៏ពឹ0ងផ្អែកលើសហរដ្ឋអាមេរិកផងដែរ ទាក់ទងនឹងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ។ លោកបានបន្តថា៖«យើងត្រូវទទួលស្គាល់ថាបច្ចុប្បន្ន យើងពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងលក្ខខណ្ឌនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ»។ ទន្ទឹមនឹងនេះ លោកបានបង្ហាញទំនុកចិត្តថា៖«មានឱកាសសម្រាប់ការនាំចូលឧស្ម័នបន្ថែមពីសហរដ្ឋអាមេរិក»
នៅខែឧសភា ឆ្នាំ ២០២២ សហភាពអឺរ៉ុប បានចាប់ផ្តើមកម្មវិធី REPowerEU ដើម្បីបញ្ចប់ការពឹងផ្អែករបស់អឺរ៉ុប លើឧស្ម័នរុស្ស៊ី នៅឆ្នាំ ២០២៧។
