រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបែលហ្ស៊ិក បាននិយាយថា ការព្រួយបារម្ភផ្នែកសន្តិសុខ «ស្របច្បាប់» របស់ប្រទេសរ្វ៉ាន់ដា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត មិនអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការគាំទ្រអតីតអាណានិគមរបស់ខ្លួនសម្រាប់ក្រុមប្រដាប់អាវុធ M23 នោះទេ។

នៅក្នុងបទសម្ភាសន៍មួយ លោក Maxime Prevot បានជំរុញឲ្យភាគីទាំងពីរចរចាបញ្ចប់ជម្លោះ នៅភាគខាងកើតដែលមានបញ្ហារបស់ប្រទេសកុងហ្គោ ទីជាកន្លែងដែលក្រុមឧទ្ទាម M23 បានដណ្តើមយកទឹកដីជាច្រើន ពីរដ្ឋាភិបាលកុងហ្គោ។
លោក Prevot បាននិយាយបន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ូហ្គង់ដាលោក Yoweri Museveni នៅរដ្ឋធានី Kampala កាលពីថ្ងៃសុក្រថា៖«ពុំទាន់មានដំណោះស្រាយយោធានៅភាគខាងកើតនៃប្រទេសកុងហ្គោទេ។ យើងត្រូវការកិច្ចសន្ទនា»។
លោករដ្ឋមន្ត្រី បានបន្ថែមថា៖«ស្ថានភាពនៅទីនោះ នៅតែមិនច្បាស់លាស់ទេ ហើយប្រជាជនក្នុងតំបន់ កំពុងជួបផលវិបាក ជារៀងរាល់ថ្ងៃ» ដោយលើកឡើងពីការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស។
