ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣៣ ,៣១ និងផ្លូវជាតិលេខ៤១

2025/04/29 09:54:30 am        337

តាកែវ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញក្ដីសោមនស្សរីករាយ ដែលបានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម។ ខណៈក្នុងខែមេសានេះ កម្ពុជា-ចិន បានចូលរួមសម្ពោធសមិទ្ធផលជាច្រើនជាមួយគ្នា ក្នុងនោះមានមូលដ្ឋានទ័ពជើងទឹករាម ផ្លូវជាតិនៅខេត្តត្បូងឃ្មុំ និងផ្លូវជាតិចំនួន៣ខ្សែនៅក្នុងខេត្តតាកែវ នាថ្ងៃនេះ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន កាលពីពេលថ្មីៗនេះ គឺជាសារមួយបង្ហាញនូវទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ចិន ដែលមានទំនាក់ទំនងនេះជាមួយគ្នាជាយូរអង្វែងតាំងពីព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា សមិទ្ធផលផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម គឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើនការវិនិយោគនៅខេត្តតាកែវ ហើយអាចតភ្ជាប់ទៅដល់ខេត្តកំពត ខេត្តកែប រហូតដល់ខេត្តកោះកុងផងដែរ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ខ្សែផ្លូវទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្តាល និងតំបន់ភាគនិរតីរបស់កម្ពុជា ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣បាននិងកំពុងបន្តជំរុញវឌ្ឍនភាពការងារលើគ្រប់វិស័យជាអាទិភាព និងបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត ជាពិសេសការបន្តទាក់ទាញការវិនិយោគ និងទេសចរណ៍ រួមទាំងការបន្ត បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងឡូជីស្លីក សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទេសចរណ៍នៅកម្ពុជា។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ រយៈពេលមួយឆ្នាំមកនេះ សម្ដេចបានចុះហត្ថលេខាឱ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពតពីរបីទៅហើយ ខណៈកាលពីពេលថ្មីៗនេះ ទើបតែបានសម្ពោធជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត និងកំពុងបន្តវិនិយោគលើរោងចក្រមួយចំនួនទៀត។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការដាក់ចេញនូវគោលនយោបាយអាទិភាពផ្សេងៗ របស់​រាជរដ្ឋាភិបាល ទៅដល់វិនិយោគិននានាទាំងក្នុង និងក្រៅប្រទេសគឺបានទាក់ទាញ​កំណើន​វិនិយោគជាច្រើនមកដាក់ការវិនិយោគដោយផ្ទាល់នៅកម្ពុជាក្នុងរយៈពេលជាង១ឆ្នាំមកនេះ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដីគូសបញ្ជាក់ថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយមិនមែនរីកចម្រើនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែបានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្តដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ជីវិតពលរដ្ឋត្រូវការកត្តាសំខាន់ៗចំនួន៣ ក្នុងនោះទី១ កត្តាសុខភាព ទី២ កត្តាចំណេះដឹង និងទី៣ កតា្តជីវភាព តាមរយៈការផ្ដល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលបានជំរុញខ្លាំងណាស់ លើគោលនយោបាយអាទិភាព និងវិធានគន្លឹះនានាដើម្បីធ្វើយ៉ាងណាផ្ដល់នូវអាទិភាពទាំងនេះទៅដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែង និងចំគោលដៅ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា តាមរយៈការគិតគូរដល់ជីវភាពប្រជាពលរដ្ឋ និងមន្រ្ដីរាជរដ្ឋា កាលពីថ្ងៃទី២៨ ខែមេសា ម្សិលមិញនេះ សម្ដេចទើបតែចុះហត្ថលេខាលើ អនុក្រឹត្យ ស្តីពី ការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនចំនួន ២ ម៉ឺនរៀលបន្ថែមទៀត។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនក្នុងការទិញរថយន្តជាលក្ខណៈគ្រួសារ ពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងច្រើន ក្រៅពីនេះការទិញអចលនទ្រព្យជាលក្ខណៈគ្រួសារក៏មានការកើនឡើងផងដែរ។ លទ្ធផលនេះបង្ហាញពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា មិនថាឡើយសង្គ្រាមជាមួយកូវីដ-១៩ ឬសង្គ្រាមពាណិជ្ជកម្ម, រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន គឺនៅជាមួយប្រជាពលរដ្ឋជានិច្ច មិនដែលរត់ចោលពលរដ្ឋឡើយ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៅក្នុងឆ្នាំ២០២៥ នេះពន្ធគយទទួលបាន ចំណូលជិតម្ភៃលានដុល្លារក្នុងមួយថ្ងៃ។ ចំណូលពន្ធគយនេះមួយចំនួនបានមកពីពលរដ្ឋទិញរថយន្ត លក្ខណៈគ្រួសារយកទៅប្រើប្រាស់។ នេះបញ្ជាក់ឱ្យឃើញថា ពលរដ្ឋកម្ពុជាបន្តមានជីវភាពធូរធារ ហើយកម្ពុជាក៏បន្តមានកំណើនសេដ្ឋកិច្ចផងដែរ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ផ្លូវគឺជាអាទិភាពទ២ ក្នុងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនរហូតមកដល់អាណត្តិទី៧នេះហើយផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដូច្នេះការរៀបចំតភ្ជាប់ផ្លូវគឺជាយុទ្ធសាស្រ្ដសំខាន់ណាស់សម្រាប់ការពង្រាយសេដ្ឋកិច្ចនៅក្នុងសង្គមកម្ពុជា។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការតភ្ជាប់ផ្លូវ គឺជាការបើកផ្លូវ និងលើកកម្ពស់ជីវភាព សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ មានផ្លូវមានសង្ឃឹម មានផ្លូវផ្ដល់ឱកាសដល់ពលរដ្ឋអាចទាញយកផលនៅមូលដ្ឋាន ដូច្នេះទើបរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពទី២ ក្នុងយុទ្ធសាស្រ្ដជាតិ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ផ្លូវលេខ៤៤ ដែលតភ្ជាប់ពីទីរួមខេត្តកំពង់ស្ពឺ ទៅភ្នំឱរ៉ាល់ នឹងត្រូវធ្វើឱ្យកាន់តែប្រសើរនៅពេលឆាប់ៗខាងមុខនេះ ដើម្បីភា្ជប់ពីទីរួមខេត្តកំពង់ស្ពឺ ទៅឱរ៉ាល់ ចេញពីឱរ៉ាល់ទៅកោះកុង។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ក្នុងអាណត្តិនេះ សម្ដេចបានប្រកាសមិនឱ្យបង្កើតពន្ធថ្មី ដើម្បីផ្ដល់ចំណូលទៅដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងថ្លៃសេវារដ្ឋផ្សេងៗ ដែលមិនបានកាត់ពន្ធ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ប្រាក់កម្ចីដែលកម្ពុជាខ្ចីបុលពីប្រភពមួយចំនួន គឺរាជរដ្ឋាភិបាលយកមកវិនិយោគលើការកសាងហេដ្ឋារចនាសម្ពន្ធតភ្ជាប់នានាដែលមានដូចជា ស្ពាន និងផ្លូវជាដើម ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា កម្ចីទាំង នេះ គឺរាជរដ្ឋាភិបាលមិនយកមកប្រើខុសគោលដៅអភិវឌ្ឍន៍ ឬយកមកបើកប្រាក់ខែជូនមន្ត្រីរាជការ គ្រប់ប្រភេទនោះឡើយ។ សម្ដេចធិបតីបន្ថែមថា សព្វថ្ងៃប្រាក់ខែមន្ត្រីរាជការ គឺរដ្ឋាភិបាលយកចំណូល ដែលបានមកពីពន្ធនានាបើកជូនមន្ត្រីរាជការទាំងនោះ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដីជំរុញឱ្យវិស័យឯកជន អ្នកធុរកិច្ចស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅខេត្តទិសនីរតី ខណៈរាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានទាំងផ្លូវគោក ផ្លូវទឹក ដែលបានផ្ដល់ឱកាសច្រើនដល់ការវិនិយោគនៅទីនេះ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់វិនិយោគិនទាំងអស់ សូម បង្កើនការវិនិយោគនៅតំបន់ភាគនិរតី(ទឹកដីស្ថិតនៅចន្លោះខេត្តកណ្ដាល, តាកែវ និងកំពង់ស្ពឺ)នៃ ប្រទេសកម្ពុជា ដោយសារតែតំបន់ភាគនិរតីបច្ចុប្បន្នមានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធតភ្ជាប់គ្រប់គ្រាន់រួច ហើយក្នុងនោះមានដូចជា ផ្លូវ ស្ពាន ទឹកស្អាត និងអគ្គិសនីជាដើម។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am