ក្រុមសេរីនិយមរបស់លោកនាយករដ្ឋមន្រ្តីកាណាដា Mark Carney ត្រូវបានព្យាករថាឈ្នះការបោះឆ្នោតកាលពីថ្ងៃចន្ទ ២៨ មេសា ហើយនឹងបង្កើតរដ្ឋាភិបាលលើកទីបួនជាប់ៗគ្នា នេះបើយោងតាមសារព័ត៌មាន CBC និង CTV News ។

យុទ្ធនាការបោះឆ្នោតរបស់លោក Carney បានផ្តោតសំខាន់លើការវាយប្រហារលោកប្រធានាធិបតីអាមេរិក Donald Trump ជុំវិញការដំឡើងពន្ធ និងការលើកឡើងរបស់លោក Trump ដែលថា កាណាដាអាចក្លាយជា "រដ្ឋទី៥១" របស់អាមេរិក៕
