រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន៖ ការលុកលុយដោយយោធារបស់ប្រទេសឥណ្ឌា ជិតកើតមានឡើង

2025/04/29 07:16:24 pm        283

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ការលុកលុយផ្នែកយោធា ដោយប្រទេសឥណ្ឌានៅជិតខាង អាចជិតកើតមានឡើង បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធយ៉ាងបង្ហូរឈាមទៅលើភ្ញៀវទេសចរនៅតំបន់កាស្មៀរកាលពីសប្តាហ៍មុន ខណៈភាពតានតឹងកើនឡើងរវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ។

ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ បានសម្លាប់មនុស្ស២៦នាក់ និងបានបង្កឱ្យមានកំហឹងនៅក្នុងប្រទេសឥណ្ឌា រួមជាមួយនឹងការអំពាវនាវឱ្យមានចំណាត់ការប្រឆាំងប៉ាគីស្ថាន។ ឥណ្ឌា បានចោទប្រកាន់ប្រទេសប៉ាគីស្ថាន ពីការគាំទ្រក្រុមសកម្មប្រយុទ្ធនៅតំបន់កាស្មៀរ ជាតំបន់អះអាងសិទ្ធិដោយប្រទេសទាំង២ និងបានប្រយុទ្ធគ្នាពីរលើករួចមកហើយ។

រដ្ឋមន្ត្រីការពារជាតិ លោក Khawaja Muhammad Asif បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយនៅឯការិយាល័យរបស់លោកក្នុងទីក្រុង Islamabad ថា «យើងបានពង្រឹងកងកម្លាំងរបស់យើង ព្រោះថា រឿងរ៉ាវនឹងជិតកើតមានឡើង»។

លោក Asif បាននិយាយថា វោហាសាស្ត្ររបស់ប្រទេសឥណ្ឌាកំពុងកើនឡើង ហើយយោធាប៉ាគីស្ថានបានពន្យល់ប្រាប់រដ្ឋាភិបាលអំពីលទ្ធភាពនៃការវាយប្រហារពីសំណាក់ប្រទេសឥណ្ឌា។ លោកពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីមូលហេតុដែលលោកគិតថាការលុកលុយ ជិតកើតមានឡើង នោះទេ។

ក្រោយការវាយប្រហារនៅតំបន់កាស្មៀរ ប្រទេសឥណ្ឌា បានកំណត់អត្តសញ្ញាណជនសកម្មប្រយុទ្ធពីររូបជាជនជាតិប៉ាគីស្ថាន។ ទីក្រុងអ៊ីស្លាម៉ាបាដ បានច្រានចោលនូវការជាប់ពាក់ព័ន្ធណាមួយ ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតអព្យាក្រឹត។

លោក Asif បាននិយាយថា ប្រទេសប៉ាគីស្ថានមានការប្រុងប្រយ័ត្នខ្ពស់ ហើយខ្លួនមានតែប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ ប្រសិនបើ «មានការគំរាមកំហែងដោយផ្ទាល់ចំពោះអត្ថិភាពរបស់យើង»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm