អតិផរណាស្បៀងអាហារនៅអង់គ្លេស ឡើងខ្ពស់បំផុតក្នុងពេល ១១ខែ ហើយទំនងជានឹងកើនបន្ថែមទៀត

2025/04/29 12:23:58 pm        45

អតិផរណាតម្លៃស្បៀងអាហាររបស់ចក្រភពអង់គ្លេស បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១ឆ្នាំនៅក្នុងខែមេសា នេះបើយោងតាមការស្ទង់មតិចេញផ្សាយនៅថ្ងៃអង្គារ (២៩ មេសា) នេះ ដែលបាននិយាយថា ការចំណាយខ្ពស់សម្រាប់អ្នកលក់រាយ អាចដាក់សម្ពាធកាន់តែខ្លាំងបន្ថែមទៀតលើតម្លៃទំនិញសម្រាប់ប្រជាជន។

សម្ព័ន្ធលក់រាយរបស់ចក្រភពអង់គ្លេស BRC បានព្រមានពីហានិភ័យនៃសម្ពាធតម្លៃកើនឡើងកាន់តែអាក្រក់ នៅក្នុងប៉ុន្មានខែបន្ទាប់ ដោយសារឧស្សាហកម្មនេះប្រឈមនឹងការចំណាយខ្ពស់ រួមទាំងពន្ធលើការវេចខ្ចប់ថ្មី ដែលនឹងចូលជាធរមាននៅក្នុងខែតុលា ខាងមុខនេះ។

BRC និយាយថា អតិផរណាតម្លៃស្បៀងអាហារបានកើនឡើងប្រចាំឆ្នាំ ២,៦% ក្នុងខែមេសា ដែលជាកំណើនខ្លាំងជាងតួលេខ ២,៤% ក្នុងខែមីនា ហើយក៏ជាការហក់ឡើងដ៏ធំបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២៤ មក នៅពេលដែលតួលេខឈរនៅ ៣,២%។

ប៉ុន្តែតម្លៃទំនិញទាំងមូលក្នុងហាងលក់ដូរ បានធ្លាក់ចុះ ០,១% ក្នុងពេល ១២ខែដល់ខែមេសា បន្ទាប់ពីការធ្លាក់ចុះប្រចាំឆ្នាំ ០,៤% កាលពីខែមុន។ ធនាគារកណ្ដាលអង់គ្លេស កំពុងព្យាយាមវាស់ស្ទង់ថា តើកម្រិតណានៃបន្ទុកពន្ធខ្ពស់សម្រាប់និយោជក នឹងនាំឱ្យមានការកើនឡើងតម្លៃទំនិញនៅក្នុងហាង ព្រមទាំងបង្កើនហានិភ័យនៃសម្ពាធអតិផរណាខ្ពស់ជាប់លាប់៕


អត្ថបទដែលទាក់ទង

ក្រិកចាប់ខ្លួនបុរសម្នាក់ ពីបទសង្ស័យធ្វើចារកម្មឲ្យរុស្ស៊ី
2025/05/02 05:12:00 pm        4
មានអ្នកស្លាប់ ១០នាក់ ក្រោយរថយន្តក្រុងបុករថយន្តរង់ចាំនៅច្រកទ្វារបង់ប្រាក់ នៅហ្វីលីពីន
2025/05/02 05:10:02 pm        1
សារព័ត៌មានរ៉យទ័រ៖ អង្គការសហប្រជាជាតិ កំពុងធ្វើការកំណែទម្រង់ទ្រង់ទ្រាយធំ ដោយសារបញ្ហាថវិកា
2025/05/02 04:27:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រិកចាប់ខ្លួនបុរសម្នាក់ ពីបទសង្ស័យធ្វើចារកម្មឲ្យរុស្ស៊ី

2025/05/02 05:12:00 pm
​មានអ្នកស្លាប់ ១០នាក់ ក្រោយរថយន្តក្រុងបុករថយន្តរង់ចាំនៅច្រកទ្វារបង់ប្រាក់ នៅហ្វីលីពីន
2025/05/02 05:10:02 pm
​ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវចាត់វិធានការបង្ក្រាបមុខសញ្ញាក្មេងទំនើង និងទីតាំងលក់បារីអេឡិចត្រូនិច
2025/05/02 04:56:35 pm
​សារព័ត៌មានរ៉យទ័រ៖ អង្គការសហប្រជាជាតិ កំពុងធ្វើការកំណែទម្រង់ទ្រង់ទ្រាយធំ ដោយសារបញ្ហាថវិកា
2025/05/02 04:27:52 pm
​រដ្ឋមន្ត្រី៖ អ៊ីរ៉ង់នៅតែប្តេជ្ញាដោះស្រាយការខ្វែងគំនិតជាមួយសហរដ្ឋអាមេរិក តាមរយៈការចរចា
2025/05/02 04:25:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/02 02:17:27 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/02 05:46:18 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am