អ្នកជំនាញ៖ កិច្ចចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិកនឹងសម្រេចប្រកបដោយផ្លែផ្កា នៃការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ

2025/04/29 08:46:17 pm        426

អ្នកជំនាញសេដ្ឋកិច្ច មើលឃើញកិច្ចចរចាពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក​នឹង​អាចប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន និងទទួលបាន ផ្លែផ្កាខ្ពស់ ស្របតាមគោលនយោបាយកម្ពុជាដែលមានលក្ខណៈបើកចំហរ ដោយមិនប្រកាន់និន្នាការ នៅក្នុងការធ្វើពាណិជ្ជកម្មជាមួយ បណ្តាប្រទេសផ្សេងៗនោះឡើយ។

បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជរដ្ឋាបណ្ឌិតសភាកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីគោល នយោបាយព្រះរាជាណាចក្រកម្ពុជា និងកិច្ចចរចារពាណិជ្ជកម្មកម្ពុជា-អាមេរិក នេះថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តវេនដោយសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់, មានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌, ប្រជាជនមាន ជីវភាពសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងការគោរពសិទ្ធិមនុស្ស។ ចំណែកពាក់ព័ន្ធ ការធ្វើពាណិជ្ជកម្ម កម្ពុជាបានប្រកាន់នូវគោលនយោបាយផ្កាចម្រុះពណ៌ ពោលគឺគោលនយោបាយការបរទេសរបស់កម្ពុជា គឺបានបើក ចំហរសម្រាប់គ្រប់ប្រទេសទាំងអស់។

ចំណែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក លោកបណ្ឌិត លើកឡើងបន្តថា ចំពោះការដាក់សម្ពោធរបស់សហរដ្ឋមេរិក ទៅលើបណ្តាប្រទេសផ្សេងៗ ក៏ដូចកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង សម្របសម្រលអស់ពីលទ្ធភាព ដោយតាមរយៈនេះ, លោកបណ្ឌិត រំពឹងថា កិច្ចចរចាពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក និងអាចប្រព្រឹត្តទៅដោយរលូន និង ទទួលបានផ្លែផ្កាខ្ពស់ ស្របតាមគោលនយោបាយរបស់ប្រទេសកម្ពុជាដែលមានលក្ខណៈបើកចំហរ ដោយមិនប្រកាន់និន្នាការ នៃ ប្រទេសណាមួយ នៅក្នុងការដោះដូរពាណិជ្ជកម្មនោះឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួល ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដោយជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ក្នុងជំនួបនេះ, ភាគីទាំងពីរបានពិភាក្សាលើការ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានផ្តល់សារៈសំខាន់លើឆន្ទៈ ក្នុងការចូលរួមកិច្ចសន្ទនាដោយ បើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្តការចរចាឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនង ពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព, ហើយភាគីទាំងពីរ បានឯកភាព កិច្ចពិភាក្សាក្នុងអំឡុងពេលឆាប់ៗ ខាងមុខនេះជាបន្តទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm