ម​ន្រី្ត​ជាន់ខ្ពស់​ក្រសួង​វប្បធម៌​៖ មន្ត្រី​គ្រប់រូប​ក្នុង​ក្របខណ្ឌ​ក្រសួង ចាំបាច់​ពង្រឹង​សមត្ថភាព​ខ្លួន​បន្ថែម​

2021/04/27 09:59:58 am        34

ភ្នំពេញ៖ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អះអាង​ថា ម​ន្រី្ត​​គ្រប់រូប​ក្នុង​ក្របខណ្ឌ​ក្រសួង ត្រូវមាន​កាតព្វកិច្ច ចាំបាច់​ពង្រឹងសមត្ថភាព​ខ្លួន​បន្ថែម ដោយ​ខិតខំ សិក្សា​រៀនសូត្រ​បំពាក់​នូវ​ចំណេះដឹង​ផ្ទាល់ខ្លួន ដើម្បី​ក្លាយខ្លួនជា​មន្ត្រី​ដែលមាន​សមត្ថភាព​ចេះ​ទទួលខុសត្រូវ ក្នុង​ភារកិច្ច​ដែល​ក្រសួង​ផ្តល់​ឲ្យ​។​

​ការ​ថ្លែង​របស់​ឯកឧត្តម អ៊ុក សុជាតិ បែបនេះ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ការងាររដ្ឋបាល និង​ការងារ​គ្រប់គ្រង​ដល់​សិក្ខាកាម​ជា​មន្ត្រីរាជការ សរុប​១២០​រូប ក្នុងនោះ ​សិក្ខាកាម​ជា​ស្ត្រី​មាន​៤៣​រូប មកពី​បណ្តា​នាយកដ្ឋាន​ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​រាជធានី​ខេត្ត​, នា​ព្រឹក​ថ្ងៃទី​២៥ មិថុនា ២០១៩​នេះ នៅ​ទី​សី្ត​ការ​ក្រសួង​។​

​ឯកឧត្តម បន្តថា វគ្គ​បណ្តុះបណ្តាល​នេះ​ គឺជា​លទ្ធផល​ថ្មី​មួយ ដែល​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈខិតខំប្រឹងប្រែង​បំពេញ ភារកិច្ច​ក្នុងការ​បណ្តុះបណ្តាល ធនធានមនុស្ស ផ្តល់​ចំណេះដឹង ដល់​អស់លោក លោកស្រី ដែលជា​មន្ត្រីរាជការ​ទាំ​ង​អស់​ឲ្យ​មានការ​ទទួលខុសត្រូវ ក្នុង​ការងារ​។ នេះ​គឺជា​កាតព្វកិច្ច​របស់​ម​ន្ត្រី​រាជការ​ក្នុងការ​បំពេញការងារ​បម្រើ​ផលប្រយោជន៍​ជាតិ ជំរុញ​ឲ្យ​ការងារ​ក្នុង​វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ​កាន់តែ​រីកចម្រើន ប្រសើរ​ឡើង​ថែមទៀត​។​

​ជាមួយគ្នា​នោះ​ដែរ លោក តន សុវណ្ណ​ឧ​ត្ត​ម នាយក​សាលា​បណ្តុះបណ្តាល​ក្របខណ្ឌ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​មន្ត្រីរាជកា​រ​បន្ថែម លើ​ការងាររដ្ឋបាល ការងារ​គ្រប់គ្រង កំណែទម្រង់ និង​ស​សេរ​ផែនការ ដល់​សិក្ខាកាម​ជា​អនុប្រធាននាយកដ្ឋាន អនុប្រធាន​មន្ទីរ ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ នៅតាម​អង្គភាព​ចំណុះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ដើម្បី​ឆ្លើយតប​នឹង​ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការពង្រឹង​ប្រសិទ្ធភាព​ការងារ​អោយ​កាន់តែ​ប្រសើរឡើង និង​ក្នុង​បំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រកាន់យក នូវ​ការងារ​កំណែទម្រង់​លើ​គ្រប់​វិស័យ​ជា​អាទិភាព ជាអាទិ៍​កំណែទម្រង់ រដ្ឋបាល​សាធារណៈ កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កំណែទម្រង់​ច្បាប់ និង​តុលាការ និង​កំណែទម្រង់​តាម​វិស័យ​ដទៃទៀត ដោយ​ប្រតិ​ប​តិ្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​អភិបាលកិច្ច ល្អជា​មូលដ្ឋាន ដើម្បី​លើកកម្ពស់​កម្រិត​នីតិរដ្ឋ​ឲ្យ​បាន​កាន់តែ​រឹងមាំ និង​អំពាវនាវ​ឲ្យ​ម​ន្រី្ត​រាជការ​គ្រប់រូប​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ក្នុងការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ខាងលើនេះ​៕


អត្ថបទដែលទាក់ទង

កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់
2026/07/14 07:51:03 pm        1
អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​
2026/07/10 09:38:08 pm        1
ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា
2026/06/30 08:57:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm