ចាស់ជរា​ជិត ៤០០​នាក់​ក្នុង​ក្រុង​តាខ្មៅ ទទួល​អំណោយ​ស្បៀង​និង​សម្ភារ​ប្រើប្រាស់​ពី​កាកបាទក្រហម​

2021/12/09 01:05:15 am        371

​កណ្ដាល៖ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល សហការ​រី មន្ត្រីរាជការ និង​សប្បុរសជន​នានា នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ​នេះ បាន​ចែក​អាវ​រងារ ភួយ និង​ស្បៀងអាហារ​មួយ​ចំនួន​ដល់​ពលរដ្ឋ ចាស់ជរា និង​មាន​ជីវភាព​ខ្វះខាត ចំ​នួ​ន​៣៩៨​នាក់ ក្នុង​សង្កាត់​៦ ក្រុង​តាខ្មៅ​។​

​ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ បាន​បញ្ជាក់​ថា ការចែក​អំណោយ​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​តាម​ការ​អំ ពា​វ​នាវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យ​អាជ្ញាធរ ត្រូវ​យកចិត្តទុកដាក់ ចំពោះ​ជន​ងាយ​រងគ្រោះ ក្នុងពេល​មាន​ធាតុអាកាស​ត្រជាក់​ចូលមក​ដល់ ដើម្បី​រក្សា​ភាពកក់ក្តៅ និង​សុវត្ថិភាព​។

​ឯកឧត្ដម បានបញ្ជាក់​បន្ថែមថា ការចែក​អំណោយ​ជា​អាវ​រងារ ភួយ និង​ស្បៀងអាហារ​នេះ នឹង​បន្ត​ចែកជូន​ពលរដ្ឋ​នៅក្នុង​ខេត្តកណ្ដាល​ជា​បន្តបន្ទាប់​ទៀត មិន​ទុកឱ្យ​ពលរដ្ឋ​ម្នា​ក់នា​ជួប​ការលំបាក​ឡើយ​។​

​ឯកឧត្តម បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយ​ក្តី​នឹករលឹក​បំផុត និង​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​ប្រកបដោយ​ព្រហ្ម​វិហារធម៌ របស់​សប្បុរសជន​ទាំងអស់ ដែល​បាន​បរិច្ចាគ​ធនធាន ពេលវេលា កម្លាំងកាយ​ចិត្ត ចេញពី​បេះដូង​មនុស្សធម៌​សុទ្ធសាធ ក្នុងការ​ចូលរួមចំណែក​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត នៅក្នុង​ខេត្តកណ្ដាល​។​

​ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ បាន​ណែនាំ​ឱ្យ​មនុស្ស​វ័យ​ចំណាស់ និង​ប្រជាពលរដ្ឋ​ទាំងអស់​ថែរក្សា​សុខភាព​របស់ខ្លួន​ឱ្យបាន​ល្អ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ក្នុង​កាលៈទេសៈ ដែល​កម្ពុជា​មិនទាន់បាន​បញ្ចប់​ជំងឺ​កូ​វីដ​-១៩​នៅឡើយ​នេះ​។​

​បើ​យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាកាសធាតុ​ត្រជាក់ នឹង​បន្ត​រហូតដល់​ខែកុម្ភៈ ឆ្នាំ​២០២២ ហើយ​អាកាសធាតុ​ត្រជាក់​នេះ នឹង​ធ្វើឱ្យ​សីតុណ្ហភាព​នៅ​តំបន់​នានា​ក្នុងប្រទេស ធ្លាក់​ចុះមក នៅត្រឹម​១៥​អង្សារ​សេ​៕ អត្ថបទ​៖ សៅ យ៉ា​ម៉​ង់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm