អគ្គសេនាធិការអ៊ុយក្រែន បាននិយាយកាលពីថ្ងៃទី២៦ ខែមេសា ថា ទាហានមកពីយោធារុស្ស៊ី បានស្លាប់ និងរបួសសរុបចំនួន ៦២.៤០០នាក់ នៅក្នុងតំបន់ Kursk ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការរបស់កងទ័ពអ៊ុយក្រែន នៅទីនោះកាលពីឆ្នាំមុនមក។
ក្នុងចំណោមតួលេខនេះ មានការស្លាប់ ២៥.២០០នាក់ និងរបួស ៣៦.២០០នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ ការលើកឡើងនេះបានកើតមាននៅពេលដែលអាជ្ញាធររុស្ស៊ី បានអះអាងនៅថ្ងៃដដែលនោះថា ខ្លួនបានដណ្តើមយកមកវិញនូវទឹកដីនៃតំបន់ Kursk និងបានបញ្ជាក់ពីការចូលរួមរបស់ទាហានកូរ៉េខាងជើង នៅក្នុងយុទ្ធនាការនេះ។
អគ្គសេនាធិការរបស់អ៊ុយក្រែន បានបដិសេធការអះអាងនេះ ហើយប្រភពយោធារបស់សារព័ត៌មាន Kyiv Independent នៅលើសមរភូមិបាននិយាយថា ទឹកដីមួយចំនួននៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។
គួររម្លឹកថា អ៊ុយក្រែនបានបើកការលុកលុយឆ្លងព្រំដែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ក្នុងខែសីហា ឆ្នាំ២០២៤ ដែលជាការវាយលុកទ្រង់ទ្រាយធំលើកដំបូងលើទឹកដីរុស្ស៊ី ដោយកងកម្លាំងបរទេស ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕