ប្រជាកសិករក្នុងនៅក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមភ្ជួររាស់ព្រោះស្រូវពូជបណ្តើរៗហើយ បន្ទាប់ពីមានភ្លៀងធា្លក់នោះ ហើយមកដល់ពេលនេះ ការងារបង្ក បង្កើនផលបានប្រមាណជា៥០ភារយហើយ។
កសិករបានបញ្ជាក់ថា ឆ្នាំនេះ ពួគគេភាគច្រើននាំគ្នាដាំដុះពូជស្រូវសែនក្រអូប និងស្រូវស្រង៉ែ បន្ទាប់ពីប្រភេទអូអ៊ឹម កាលពីឆ្នាំកន្លងទៅ បានធ្លាក់ថ្លៃ ។ ពួកគេសង្ឃឹមថា ស្រូវសែនក្រអូប និងស្រូវស្រង៉ែ នឹងនៅតែមានតម្លៃល្អដូចឆ្នាំមុន ។
លោក ប៉ាង សុវណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បាន បញ្ជាក់ថា នៅទូទាំងខេត្តនេះ មានផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណជាង២៧ម៉ឺនហិកតា៕





