ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អង្គភាពការពារដែនអាកាសរបស់ខ្លួន បានបំផ្លាញយានដ្រូន របស់អ៊ុយក្រែនចំនួន ៥១គ្រឿង ក្នុងលំហអាកាស ក្នុងរយៈពេលតិចជាង ៣ម៉ោង កាលពីថ្ងៃចន្ទ ដែលភាគច្រើននៃពួកវា គឺស្ថិតនៅលើតំបន់ឃើស( Kursk) ភាគខាងលិច។
សេចក្តីថ្លែងការណ៍របស់ក្រសួងដែលបានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram បាននិយាយថា អង្គភាពរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូនចំនួន ៤០គ្រឿង នៅពីខាងលើតំបន់ឃើស ភាគខាងលិច នៅចន្លោះម៉ោង ៨:២០យប់ និងម៉ោង ១១ យប់ ម៉ោងនៅទីក្រុងមូស្គូ (១៧:២០ - ២០:០០ ម៉ោងសកល)។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីចុងសប្តាហ៍ថា កងទ័ពរបស់ទីក្រុងមូស្គូ បាន បណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីតំបន់ឃើស រយៈពេលជាង ៨ខែ មកហើយ បន្ទាប់ពីទីក្រុងគីវ បានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំឆ្លងព្រំដែន។
យានដ្រូនផ្សេងទៀត ត្រូវបានបំផ្លាញនៅតំបន់ Oryol ភាគកណ្តាល និងតំបន់់ Belgorod នៅភាគខាងត្បូង និងនៅលើឧបទ្វីបគ្រីម៉េ (Crimean) និងសមុទ្រខ្មៅ។