មន្ត្រីវិមានក្រឹមឡាំងបន្ទោសទីក្រុងគីវ ចំពោះការបង្កអស្ថិរភាព នៅសមុទ្រខ្មៅ

2025/04/29 11:04:02 pm        80

ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាប្រធានក្រុមប្រឹក្សាសមុទ្រ លោក Nikolay Patrushev បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា ទីក្រុងគីវ ទទួលខុសត្រូវចំពោះការបង្កអស្ថិរភាព នៅសមុទ្រខ្មៅ។ 

លោកបាននិយាយថា៖«ទាំងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ចាប់អារម្មណ៍ក្នុងការធានាសន្តិសុខនៃចរាចរណ៍ផ្លូវសមុទ្រ នៅសមុទ្រខ្មៅ» នៅពេលត្រូវបានសួរថាតើស្ថានភាពជុំវិញការធ្វើនាវាចរណ៍ នៅសមុទ្រខ្មៅ អាចមានភាពប្រសើរឡើង នៅក្នុងបរិបទនៃកិច្ចចរចារុស្ស៊ី-អាមេរិក ដែលកំពុងបន្តដែរឬទេ។     «ជំហានបន្ទាប់ គួរតែត្រូវបានធ្វើឡើងដោយទីក្រុងគីវ»។

លោក Patrushev បានបន្ថែមថា៖«ជាការច្បាស់ណាស់ សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ និងទាហានស៊ីឈ្នួលរបស់អ៊ុយក្រែន គឺជាកត្តាអស្ថិរភាពដ៏សំខាន់ នៅក្នុងតំបន់សមុទ្រខ្មៅ»

គំនិតផ្តួចផ្តើមសមុទ្រខ្មៅ ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ មានគោលបំណង    ផ្តល់នូវច្រករបៀងសុវត្ថិភាពសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅ និងក៏បន្ធូរបន្ថយការនាំចេញផលិតផលកសិកម្ម និងជីរបស់រុស្ស៊ីផងដែរ។ 

ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ត្រូវបាននាំយកទៅបណ្តាប្រទេស នៅអឺរ៉ុប ផ្ទុយនឹងកិច្ចព្រមព្រៀងនេះ ខណៈដែលគោលដៅសំខាន់នៃកិច្ចព្រមព្រៀង គឺការធានាដល់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដល់ប្រទេសដែលត្រូវការ មិនត្រូវបានសម្រេចទេ។ លើសពីនេះទៅទៀតនោះ ការប្តេជ្ញាចិត្តចំពោះរុស្ស៊ី មិនត្រូវបានអនុវត្ត ហេតុនេះហើយជំរុញឲ្យទីក្រុងមូស្គូ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ នៅខែកក្កដា ឆ្នាំ២០២៣។

នៅថ្ងៃទី ២៤ ខែមីនា តំណាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត  ដើម្បីពិភាក្សាអំពីការបន្តគំនិតផ្តួចផ្តើមសមុទ្រខ្មៅ។ នៅថ្ងៃទី ២៥ ខែមីនា វិមានក្រឹមឡាំង បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការពិគ្រោះយោបល់របស់អ្នកជំនាញជាមួយទីក្រុងវ៉ាស៊ីនតោនដោយបានប្រកាសថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានយល់ព្រមបន្តធ្វើការឆ្ពោះទៅរកសន្តិភាព   យូរអង្វែង។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        21
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        26
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm