អ្នកជំនាញព្រមានថា ជាមហន្តរាយ ជុំវិញលទ្ធភាពនៃការមានកិច្ចព្រមព្រៀងគ្រីម៉េ

2025/04/29 11:26:22 pm        71

អ្នកជំនាញបានលើកឡើងថា ការទទួលស្គាល់ការបញ្ចូលជាដែនដីឧបសម្ព័ន្ធរបស់រុស្ស៊ី ចំពោះឧបទ្វីបសមុទ្រខ្មៅរបស់អ៊ុយក្រែន គឺតំបន់គ្រីម៉េ នឹងធ្វើឲ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិ និងបង្កើនការប្រឈមផ្នែកច្បាប់ ខណៈដែលវិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ (ទី២៨ ខែមេសា) បានហៅសម្បទាននេះថា ជា «ភាពចាំបាច់» ដើម្បីដោះស្រាយជម្លោះ។

ការអត្ថាធិប្បាយនេះបានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឲ្យរុស្ស៊ីទទួលយកបទឈប់បាញ់មួយ ដោយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ ខែមេសាថា លោកជឿជាក់ថា លោក Volodymyr Zelensky អាចនឹងទទួលស្គាល់តំបន់គ្រីម៉េ ជាផ្នែកនៃដំណោះស្រាយ ជាការលើកឡើងដែលមេដឹកនាំអ៊ុយក្រែនបានច្រានចោលម្តងហើយម្តងទៀត។

ប៉ុន្តែខណៈពេលដែលកិច្ចព្រមព្រៀងកាន់តែអាចលេចចេញជារូបរាងឡើង អ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភ អំពីភាពស្របច្បាប់នៃកិច្ចព្រមព្រៀងណាមួយ ដែលនឹងជាការផ្លាស់ប្តូរដ៏ធំធេង នៅក្នុងសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទី២។

លោក Lauri Malksoo សាស្ត្រាចារ្យច្បាប់អន្តរជាតិ នៅសាកលវិទ្យាល័យ Tartu ក្នុងប្រទេសអេស្តូនី បាននិយាយថា៖ «សារដែលវាផ្ញើមក គឺថា វាអាចមានលទ្ធផលអវិជ្ជមាន យ៉ាងហោចណាស់ សម្រាប់ប្រទេសមហាអំណាច ដែលបំពានលើការហាមឃាត់នៃការប្រើប្រាស់កម្លាំង»។

បន្ទាប់ពីឆ្នាំ១៩៤៥ ប្រជាជាតិនានាបានកំណត់ច្បាប់ ដើម្បីលើកកម្ពស់ច្បាប់អន្តរជាតិ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ព្រំដែនមិនអាចផ្លាស់ប្តូរដោយកម្លាំងទ័ពបានឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm