អង្គការលើកលែងទោសចោទប្រកាន់អ៊ីស្រាអែលពីបទ«ប្រល័យពូជសាសន៍ផ្សាយបន្តផ្ទាល់»ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន

2025/04/29 11:58:20 pm        68

អង្គការលើកលែងទោសអន្តរជាតិនៅថ្ងៃអង្គារនេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្ត «អំពើ ប្រល័យពូជសាសន៍ផ្សាយបន្តផ្ទាល់»ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ដោយការបង្ខំឲ្យ ប្រជាជនភាគច្រើនផ្លាស់ទីលំនៅ និងមានចេតនាបង្កើតគ្រោះមហន្តរាយមនុស្សធម៌។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន អង្គការលើកលែងទោសនេះ បានចោទប្រកាន់ថា អ៊ីស្រាអែលបានធ្វើសកម្មភាពដោយ «ចេតនាជាក់លាក់ក្នុងការបំផ្លាញជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដូច្នេះហើយបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍»។

អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់ពីបទ«ប្រល័យពូជសាសន៍»ពីអង្គការលើកលែងទោស ក្រុមសិទ្ធិមនុស្សផ្សេងទៀត និងរដ្ឋមួយចំនួន នៅក្នុងសង្គ្រាមរបស់ខ្លួន នៅតំបន់ហ្កាហ្សា។

ជម្លោះនេះ បានផ្ទុះឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាសបានវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅក្នុងប្រទេសអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្ស ១.២១៨ នាក់ ស្លាប់នៅខាងអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមចំនួនបូកសរុបរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។

ក្រុមសកម្មប្រយុទ្ធ ក៏បានចាប់ពង្រត់មនុស្ស ២៥១នាក់ ដែលក្នុងនោះ ៥៨នាក់ នៅតែត្រូវបានឃុំខ្លួន នៅក្នុងតំបន់ហ្កាហ្សា រួមទាំង ៣៤នាក់ ដែលយោធាអ៊ីស្រាអែល និយាយថា បានស្លាប់។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារឥតឈប់ឈរទៅលើតំបន់ហ្កាហ្សាស្ទ្រីប និងប្រតិបត្តិការថ្មើរជើង ដែលយោងទៅតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥២.២៤៣នាក់ ស្លាប់។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm