អធិរាជ​ដំរី​ឦ​សាន្ត​ជ្រើសរើស​កីឡាករ​រួចរាល់​ត្រៀម​លេង​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​ឆ្នាំ​២០២២

2021/12/09 11:23:15 am        392

​បាល់ទាត់៖ ក្លិប​បាល់ទាត់​អធិរាជ​ដំរី​ឦសានបានជ្រើសរើស​កីឡាករ​រួចរាល់​ហើយ បន្ទាប់ពី​ជូនដំណឹង និង​ឆ្លងកាត់​ការធ្វើ​តេស្ដកាលពី​ថ្មីៗដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​ពាន​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់​ខេត្ត​) នា​ឆ្នាំ​២០២២ ខាងមុខ។​ ​លោក អ៊ួ​ន ឧ​ត្ត​ម អគ្គលេខាធិការ​ក្លិ​បមាន​មូលដ្ឋាន​នៅ​ខេត្ត​រតន​គិរីបាន​បញ្ជាក់ថា បន្ទាប់ពី​ការជូនដំណឹងក្លិប​បានទទួល​ពាក្យ​កីឡាករ​ចំនួន ៧៥​នាក់ មុន​ឆ្លងកាត់​ការធ្វើ​តេស្ដ​ចម្រាញ់​សល់ ៣០​នាក់ដើម្បី​ត្រៀម​ការប្រកួត​រដូវ​កាល​ថ្មីនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី។​

​លោក​សង្កត់ធ្ងន់ថា ចំពោះ​កីឡាករ​ជ្រើសរើសត្រូវបាន​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​អ្នក​ស្រលាញ់​ចូលចិត្ត និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​វិស័យ​មួយ​នេះ ដើម្បី​ត្រៀម​ប្រកួតប្រជែង​លើ​សមរភូមិ​វាលស្មៅនា​រដូវ​កាល​ថ្មី ហើយ​ក្លិប​ក៏​កំពុង​ពិចារណា​រៀបចំ​ឲ្យ​មានការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ឲ្យ​បាន​សមរម្យ​ផងដែរ។​ ​គួរ​ដឹងថា ក្នុង​រដូវ​កាល​ឆ្នាំ​២០២១ នេះ ក្លិប​អធិរាជ​ដំរី​ឦសានត្រូវបាន​ដកខ្លួន​ពី​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​ពាក់កណ្ដាល​ផ្លូវដោយសារ​វិបត្តិ​កូ​វីដ​-១៩ ផង និង​បញ្ហា​អារម្មណ៍​របស់​កីឡាករ​ផង។ ការណ៍​នេះហើយដែល​នាំ​ឲ្យ​ថ្នាក់ដឹកនាំ​ក្លិបសម្រេច​ដកខ្លួន ហើយ​បានធ្វើ​ការរុះ​រើសអម​ជាមួយ​ការប្រកាស​ជ្រើសរើស​កីឡាករ​មាន​ឆន្ទៈ​ខ្ពស់ ដើម្បី​ត្រៀម​ការប្រកួត​នា​រដូវ​កាល​ថ្មីឆ្នាំ​២០២២។​

​សូមបញ្ជាក់​ដែលថា ក្រៅពី​ជ្រើសរើស​កីឡាករ​ត្រៀម​រដូវ​កាល​ថ្មី ក្លិប​អធិរាជ​ដំរី​ឦសានកំពុង​រៀបចំ​សាងសង់​កីឡដ្ឋាន​ស្ដង់ដារ​ផ្ទាល់ខ្លួននៅ​ជើងភ្នំ​ស្វាយ ស្ថិតនៅ​ភូមិ ៣ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ក្នុង​គោលបំណង​ជំរុញ និង​បំផុសសកម្មភាព​កីឡាបាល់ទាត់​ក្នុង​ខេត្ត ក៏ដូចជា​ការរួមចំណែក​ទាញ​ទេសចរតាមរយៈ​ការប្រកួត​ផ្សេងៗនៅលើ​ទីលាន​របស់ខ្លួន បន្ទាប់ពី​សាងសង់​រួចរាល់​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm