លោក Moussa Hajj Khalil ស្ថិតក្នុងចំណោមប្រជាជនស៊ីរីជាច្រើន ដែលបានសាងសង់ផ្ទះរបស់ពួកគេឡើងវិញពីគំនរបាក់បែកនៃទីក្រុងអាឡិបប៉ូ ដែលជាទីក្រុងប្រវត្តិសាស្ត្រនិងសេដ្ឋកិច្ចដ៏សំខាន់ ខណៈដែលមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី តស៊ូដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញទ្រង់ទ្រាយធំ។

ក្រុងអាឡិបប៉ូ ដែលជាទីក្រុងធំទី២របស់ប្រទេសស៊ីរី និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសង្រ្គាមជាងមួយទសវត្សរ៍ រវាងរដ្ឋាភិបាល និងកងកម្លាំងឧទ្ទាម ការប្រយុទ្ធគ្នា ការឡោមព័ទ្ធ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី និងការវាយប្រហារដោយគ្រាប់បែកធុង។
នាពេលបច្ចុប្បន្ននេះ ប្រជាជនរបស់ខ្លួន កំពុងព្យាយាមស្ដារជីវិតរបស់ពួកគេឡើងវិញ ជាមួយនឹងមធ្យោបាយផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនចង់រង់ចាំមើលថាតើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយឥស្លាមរបស់ប្រទេសស៊ីរី ដើម្បីទទួលបានមូលនិធិអន្តរជាតិជាផ្លែផ្កាឬយ៉ាងណានោះទេ។
លោក Khalil អាយុ ៦៥ឆ្នាំ ដែលបានចំណាយពេល ៧ឆ្នាំ នៅក្នុងជំរំជនភៀសខ្លួន នៅតាមព្រំដែនស៊ីរី - ទួរគី បាននិយាយថា៖«គ្មាននរណាម្នាក់ គ្មានរដ្ឋ ឬអង្គការណា ជួយយើងទេ»។
