នៅថ្ងៃអង្គារនេះ ក្រុមអាជ្ញាធរនៅតែមិនអាចដាក់ដេញថ្លៃភូមិគ្រឹះជាប់មាត់បឹងរបស់លោកស្រី Aung San Suu Kyiបានដដែល គឺជាការដាក់ដេញថ្លៃលើកទី ៤ ភូមិគ្រឹះរបស់ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពជាប់ពន្ធនាគាររូបនេះ ដោយគ្មានអ្នកដាក់តម្លៃដេញថ្លៃ ។
អ្នកដាក់តម្លៃដេញថ្លៃតែងតាំងដោយតុលាការ ដើរចេញពីច្រកទ្វារភូមិគ្រឹះកម្ពស់ ២ជាន់ ស្ថិតតាមរុក្ខវិថី University Avenue Road របស់ទីក្រុងយ៉ង់ហ្គោន ដើម្បីផ្តល់ការដេញថ្លៃក្នុងតម្លៃបញ្ចុះតម្លៃចាប់ពី ១២៨លានដុល្លារឡើងទៅ ។
ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មាន និងនគរបាល អ្នកដាក់តម្លៃដេញថ្លៃ បានសួរទៅអ្នកដេញថ្លៃចំនួន ៣លើក មុនពេលលោកប្រកាសថា ពួកយើងសូមប្រកាសថា ការដេញថ្លៃនេះ ពុំបានជោគជ័យនោះទេ ។
សូមបញ្ជាក់ថា លោកស្រី Aung San Suu Kyi បានជាប់ពន្ធនាគារ ចាប់តាំងពីលោកស្រីត្រូវបានទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារយោធាឆ្នាំ ២០២១ ប៉ុន្តែលោកស្រីស្ថិតក្រោមការបង្ខាំងនៅផ្ទះអស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងភូមិគ្រឹះជាប្រវត្តិសាស្រ្តមួយនេះ អំឡុងការគ្រប់គ្រងលើកមុនរបស់របបសឹក មីយ៉ាន់ម៉ា ៕