អគ្គិភ័យបានឆាបឆេះឡើងនៅរោងចក្រអគ្គិសនីមួយកន្លែង ស្ថិតក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេសនាថ្ងៃអង្គារនេះ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ ១៥គ្រឿង និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ១០០នាក់ បានធ្វើអន្តរាគមន៍ពន្លត់ភ្លើងភ្លាមៗ ។
រូបភាពវីដេអូឃ្លីបសាក្សី ឃើញសំណុំផ្សែងខ្មៅយ៉ាងក្រាស់ហុយចេញពីរោងចក្រអគ្គិសនីពីលើអគារអ្នកស្រុក ។
កងពន្លត់អគ្គិភ័យទីក្រុងឡុងដ៍្រ និយាយថា មនុស្សប្រហែល ៨០នាក់ ត្រូវបានជម្លៀសចេញពីប្លុកអគារផ្ទះល្វែង ។
ក្រុមហ៊ុនអគ្គិសនី UK Power Networks និយាយថា អគ្គិភ័យនេះ ពុំបានធ្វើឲ្យអាក់ខានដល់ដំណើរការផ្គត់ផ្គង់ថាមពលអគ្គិសនីនោះទេ ៕