គណកម្មការអឺរ៉ុបនិយាយនៅថ្ងៃអង្គារនេះថា អឺរ៉ុគួរតែរៀនសូត្រពីការដាច់ចរន្តអគ្គិសនីមិនធ្លាប់ដែលមានពីមុនមកនៅប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ ។
អេស្ប៉ាញ និងព័រទុយហ្គាល់ បានបើកថាមពលអគ្គិសនីរបស់ពួកគេត្រឡប់មកវិញ ក្រោយការដាច់ភ្លើងដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេកាលពីធ្ងៃចន្ទ បើទោះបីជាក្រុមអាជ្ញាធរផ្តល់ការពន្យល់តិចតួចពីអ្វីដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី ឬវិធីដែលពួកគេការពារមិនឲ្យវាកើតឡើងម្តងទៀតយ៉ាងណាក៏ដោយ ។
ភ្លើងស្តុប បានវិលត្រឡប់មករកស្ថានភាពធម្មតាវិញ សេវាកម្មរថភ្លើង និងរថភ្លើងក្រោមដី បានចាប់ផ្តើមដំណើរការសន្សឹមៗ ហើយសាលារៀន បានបើកទ្វារឡើងវិញ ។
អ្នកដំណើរជួបការលំបាកដោយសារការពន្យាពេលត្រឡប់ទៅធ្វើការ ក្រោយការដាច់ចរន្តអគ្គិសនីបណ្តាលឲ្យជាប់ខ្លួនមនុស្សតាមជណ្តើរយន្ត ហើយនិងកាត់ផ្តាច់ទំនាក់ទំនងសេវាទូរស័ព្ទជាមួយក្រុមគ្រួសាររបស់ពួកគេ ។
សូមបញ្ជាក់ថា អេស្ប៉ាញ ស្ថិតនៅក្នុងចំណោមប្រទេសផលិតថាមពលកកើតថ្មីធំបំផុតរបស់អឺរ៉ុប ហើយការដាច់ចរន្តអគ្គិសនីនេះ បង្កឲ្យមានការជជែកដេញដោលយ៉ាងខ្លាំង ថាតើភាពប្រែប្រួលនៃការផ្គត់ផ្គង់ពីថាមពលពន្លឺព្រះអាទិត្យ ឬថាមពលខ្យល់ នឹងធ្វើឲ្យប្រព័ន្ធថាមពលរបស់ពួកគេងាយរងគ្រោះជាងមុនឬ ៕