លោក Trump សម្រាលបន្ទុកពន្ធលើរថយន្ត ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មបរទេសលើកដំបូង

2025/04/30 03:38:54 pm        175

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យ ២ច្បាប់ ដើម្បីបន្ធូរបន្ថយឥទ្ធិពលអាក្រក់នៃពន្ធលើរថយន្តរបស់លោក កាលពីថ្ងៃអង្គារ (២៩ មេសា) ជាមួយនឹងការផ្តល់ឥណទាន និងការសម្រាលបន្ទុក ដោយមិនយកពន្ធផ្សេងទៀតបន្ថែមពីលើគ្រឿងសម្ភារៈរថយន្ត ហើយក្រុមពាណិជ្ជកម្មរបស់លោកបានសាទរកិច្ចព្រមព្រៀងដំបូងរបស់ខ្លួនជាមួយដៃគូពាណិជ្ជកម្មបរទេស។

ជំហាននេះបានជួយបន្ធូរបន្ថយក្ដីបារម្ភរបស់វិនិយោគិនមួយចំនួនអំពីគោលនយោបាយពាណិជ្ជកម្មដែលមិនទៀងទាត់របស់លោក Trump នៅពេលប្រធានាធិបតីរូបនេះទៅធ្វើទស្សនកិច្ចនៅរដ្ឋ Michigan ជាទីដែលមានឧស្សាហកម្មរថយន្តរបស់អាមេរិកជាច្រើន ហើយក៏កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពន្ធគ្រឿងបន្លាស់រថយន្តនាំចូល ២៥% ថ្មីចូលជាធរមាន។

នៅក្នុងគោលនយោបាយបញ្ច្រាសផ្នែកពន្ធចុងក្រោយបង្អស់របស់ខ្លួន លោក Trump បានយល់ព្រមផ្តល់ពេល ២ឆ្នាំឱ្យក្រុមហ៊ុនផលិតរថយន្ត ដើម្បីបង្កើនភាគរយនៃគ្រឿងបន្លាស់ក្នុងស្រុកនៅក្នុងរថយន្តដែលបានដំឡើងក្នុងស្រុក រួមទាំងការបន្ធូរបន្ថយតម្លៃផ្សេងទៀត។

ជាមួយគ្នានេះ ក្រឹត្យលោក Trump ក៏ផ្ដល់ឱ្យរថយន្ត និងគ្រឿងបន្លាស់រថយន្តនាំចូលពីបរទេស ដែលនៅក្រោមពន្ធរថយន្ត ២៥% ថ្មីរបស់លោករួចទៅហើយ នឹងមិនជាប់ពន្ធ ២៥% ផ្សេងទៀតដែលបានដាក់ ដូចជាពន្ធដែកថែប និងអាលុយមីញ៉ូម ឬពន្ធទំនិញកាណាដា និងម៉ិកស៊ិកឡើយ។ ប៉ុន្តែក្រឹត្យនេះបញ្ជាក់ថា ពន្ធផ្សេងទៀត រួមទាំងពន្ធរបស់លោក Trump លើទំនិញរបស់ចិន ដែលឈានដល់ ១៤៥% នឹងនៅតែអនុវត្ត ដូចទៅនឹងអត្រាពន្ធ "ប្រទេសដែលអនុគ្រោះបំផុត" ២,៥% ដ៏យូរអង្វែងរបស់អាមេរិក សម្រាប់ការនាំចូលរថយន្ត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm