រុស្ស៊ី ថាខ្លួនកំពុងរង់ចាំការឆ្លើយតបពីអ៊ុយក្រែន លើបទឈប់បាញ់ខែឧសភា និងការចរចាដោយផ្ទាល់

2025/04/30 03:46:13 pm        116

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអង្គារ (២៩ មេសា) ថា អ៊ុយក្រែន មិនទាន់បានឆ្លើយតបទៅនឹងការផ្តល់ជូនជាច្រើនរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នោះទេ ចំពោះការចាប់ផ្តើមកិច្ចចរចាសន្តិភាពដោយផ្ទាល់ ហើយក៏មិនច្បាស់ដែរថា តើទីក្រុងគីវនឹងចូលរួមបទឈប់បាញ់ ៣ថ្ងៃដែលមេដឹកនាំរុស្ស៊ីបានប្រកាសសម្រាប់ខែក្រោយនេះឬយ៉ាងណា។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា "លោកប្រធានាធិបតី Putin ជាអ្នកដែលបាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចហើយ ដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីចាប់ផ្តើមដំណើរការចរចា ប៉ុន្តែមិនទាន់បានឮការឆ្លើយតបពីរបបក្រុងគីវទេមកទល់ពេលនេះ"។ លោកបន្ថែមថា ពិតជាពិបាកយល់ណាស់ថាតើអ៊ុយក្រែន មានបំណងចូលរួមបទឈប់បាញ់ ៣ថ្ងៃនោះដែរឬទេ។

គួរឱ្យដឹងថា លោក Putin កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសបទឈប់បាញ់ ៧២ម៉ោងក្នុងសង្គ្រាមនៅអ៊ុយក្រែន ចាប់ពីថ្ងៃទី០៨ ដល់កណ្ដាលអាធ្រាត្ររំលងថ្ងៃទី១០ ខែឧសភា នៅពេលរុស្ស៊ី គ្រោងប្រារព្ធពិធីរំលឹកខួបលើកទី៨០ នៃជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។

ជាការឆ្លើយតប អ៊ុយក្រែនបានចោទសួរថា ហេតុអ្វីទីក្រុងមូស្គូ មិនយល់ព្រមចំពោះការអំពាវនាវរបស់ខ្លួនឱ្យមានបទឈប់បាញ់ដែលមានរយៈពេលយ៉ាងហោចណាស់ ៣០ថ្ងៃ ហើយចាប់ផ្តើមភ្លាមៗ ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymr Zelenskiy បានលើកឡើងថា "ហេតុអ្វីត្រូវចាំដល់ថ្ងៃទី០៨ ទើបមានបទឈប់បាញ់" ដោយសង្កត់ធ្ងន់ថា អ៊ុយក្រែនឱ្យតម្លៃលើជីវិតមនុស្ស មិនមែនក្បួនដង្ហែរទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm