សម្តេចតេជោ ហ៊ុន សែន ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

2025/04/30 04:05:10 pm        191

នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសសម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការស្វាគមន៍ចំពោះ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមកកាន់ប្រទេសវៀតណាមនៅពេលនេះ។ ឯកឧត្តមក៏បង្ហាញនូវក្តីសប្បាយរីករាយដែលបានជួបជាមួយនឹងសម្ដេចតេជោសារជាថ្មី នៅក្នុងឱកាសថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅក្នុងទីក្រុងហូជីមិញ។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោ និងឯកឧត្តម តែងតែជួប​គ្នាជាប្រចាំ និងចែករំលែកអំពីសភាពការណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ក៏បានអរគុណរដ្ឋាភិបាលកម្ពុជាដែលបានបញ្ជូនកងទ័ពមកចូលរួមក្នុងព្យូហយាត្រាអបអរសាទរខួបលើកទី៥០ នៃការបង្រួបបង្រួមជាតិវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោអរគុណដល់ ឯកឧត្តមអគ្គលេខាធិការបក្សបក្សដែលបានអញ្ជើញសម្ដេចឲ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់វៀតណាម និង បានអរគុណផងដែរចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលព្រមទាំងប្រជាជនវៀតណាម ចំពោះការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូ។

សម្តេច​ក៏បានអបអរសាទរ ឯកឧត្តមអគ្គលេខាធិការបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម។ ​

សម្ដេចក៏បានសម្ដែងនូវក្តីរីករាយក្រៃលែងដែលបានមកកាន់ទីក្រុងហូជីមិញជាថ្មីម្ដងទៀត និងបានជួបជាមួយនឹងឯកឧត្តមអគ្គលេខាធិការបក្សជាថ្មីទៀត បន្ទាប់ពីជំនួបកាលពីខែកុម្ភៈឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបីកម្ពុជា ឡាវ វៀតណាម នៅក្នុងទីក្រុងហូជីននេះ។

សម្ដេចតេជោបានបង្ហាញនៅមោទនភាពដែលមានកងទ័ពកម្ពុជាបានចូលរួមក្នុងព្យុហយាត្រាកងទ័ពដើម្បីអបអរសាទរខួបលើកទី៥០នៃការរំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិវៀតណាម ដែលសកម្មភាពនេះមិនត្រឹមតែបង្ហាញអំពីមិត្តភាពជាអ្នកចិត្តខាងល្អ និងបងប្អូនល្អប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមបង្កើតនូវទំនាក់ទំនងកងទ័ព និងកងទ័ពទៀតផងដែររវាងប្រទេសទាំងពីរ។

សម្ដេចតេជោក៏បានបន្ថែមថា ក្នុងនាមជាអ្នកជិតខាងល្អ កម្ពុជានិងវៀតណាមតែងតែជួយគ្នាទៅវិញទៅមក នូវគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាលំបាក។ សម្ដេចក៏រំលឹកពីអនុស្សាវរីយ៍របស់សម្ដេចកាលពីឆ្នាំ១៩៧៧ មកកាន់ប្រទេសវៀតណាមដើម្បីស្វែងរកនូវការគាំទ្ររំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនិងកសាងកម្ពុជាទម្រាំតែមានថ្ងៃនេះ។

ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមក៏បានអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ដោយ ឯកឧត្តមសង្កត់ធ្ងន់ថាភាពរីកចម្រើនរបស់កម្ពុជានេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំដោយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា ​នៅលើពិភពលោកនេះ មិនមានទំនាក់ទំនងណាល្អ ដូចទំនាក់ទំនង វៀតណាម និងកម្ពុជានោះឡើយ។

ឯកឧត្តមបានបញ្ជាក់ទៀតថា វៀតណាមមិនភ្លេចនោះទេនូវការអរគុណ ចំពោះការគាំទ្រពីមិត្តភក្កិបរទេសជាពិសេសគឺកម្ពុជាតែម្ដងដែលនៅជាមួយគ្នាក្នុងគ្រាលំបាក។ ឯកឧត្តមបានអរគុណចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា និងប្រជាជនកម្ពុជាដែលបានជួយគាំទ្រ​ វៀតណាមទទួលបាននូវជ័យជំនះនៅថ្ងៃទី៣០ ខែមេសាឆ្នាំ១៩៧៥។ ឯកឧត្តមបានបន្ថែមទៀតថា ដោយផ្អែកលើប្រវត្តិសាស្រ្តប្រទេសទាំងពីរ ដែលឆ្លងកាត់ជាមួយគ្នាដ៏លំបាក ប្រទេសទាំងពីរត្រូវតែរក្សា និងពូនជ្រុំ និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ បន្តទៀត។

នៅក្នុងឱកាសនោះ សម្តេចតេជោបានលើកឡើងថា កម្ពុជា និងវៀតណាម មិនត្រឹមតែត្រូវរក្សាសន្ទុះនៃទំនាក់ទំនងនេះប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្កើនថែមទៀតដើម្បីពួនជុំទំនាក់ទំនងជាប្រពៃណី ពង្រឹងសាមគ្គីភាព ការយោគយល់គ្នាកាន់តែប្រសើរឡើង និងកិច្ចសហប្រតិបត្តិការធ្វើភាគីឲ្យកាន់តែរីកចម្រើនឥតឈប់ឈរ។ ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរវិញ សម្ដេចតេជោបានបញ្ជាក់ថាកិច្ចប្រជុំកំពូលរវាងគណបក្ស ប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាមកាលពីខែកុម្ភៈកន្លងទៅបានស្ដែងយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងល្អរបស់គណបក្សទាំងពីរ។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងមន្ត្រីបន្តវេនជំនាន់ក្រោយរបស់បក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

សម្តេចបានសំដែងក្តីរីករាយដែល រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និង រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម បាន​ចុះហត្ថលេខាលើ “កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា វៀតណាម ២០២៥-២០២៦” កាលពីថ្ងៃទី២៨ ខែមេសា​ នៅទីក្រុងហាណូយ ។ ​ភាគីវៀតណាមបានឯកភាព​ លើការបង្កើតយន្តការ គណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីជំរុញការពង្រីកទំហំពាណិជ្ជកម្ម ដល់គោលដៅ២០ពាន់លាន និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។

ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែនៅជាមួយគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ​ និង ឯកភាពជាមួយសម្តេចតេជោ លើការជំរុញទំហំពាណិជ្ជកម្ម ជាពិសេស ទ្វេភាគី​វៀតណាម កម្ពុជា ឱ្យដល់២០ពាន់លានដុល្លារអាមេរិក។

​ឯកឧត្តម ក៏បានឯកភាពផងដែរ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ដោយឲ្យអ្នកជំនាន់ក្រោយ នៃបក្សនិងរដ្ឋាភិបាលបន្តកិច្ចសហប្រតិការល្អ។ ឯកឧត្តម សង្ឃឹមថាទំនាក់ទំនង រវាងថ្នាក់ដឹកនាំវ័យក្មេង របស់រដ្ឋាភិបាលនិងបក្ស រវាងប្រទេសទាំងពីរនិងកាន់តែរឹងមាំបន្ថែមទៀត ។

សម្ដេចតេជោក៏បានអរគុណជាថ្មីម្ដងទៀតដល់រដ្ឋាភិបាលវៀតណាម ដែលផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូ និងក៏បានជូនពរឯកឧត្តអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ឱ្យមានសុខភាពល្អ និងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ច ហើយក៏អបអរសាទរជាមួយនឹងប្រជាជនវៀតណាមដែលនៅក្នុងឱកាសខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម។

ជំនួបរបស់ សម្តេចតេជោ ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និង​ស្និតស្នាល​យ៉ាងខ្លាំងក្លាបំផុត ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        96
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm