Manchester United ប្រកួត​បង្គ្រប់​កិច្ច​ស្មើ​ជាមួយ Young Boys ខណៈ Atalanta និង Villarreal លើក​ពេល

2021/12/09 05:41:55 pm        124

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បានបញ្ចប់​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល F នៅ UCL ដោយ​ស្មើ ១-១ ទល់នឹង​ក្រុម​ភ្ញៀវ Young Boys នៅ Old Trafford​។ ​​គ្រាប់​ដ៏​អស្ចារ្យ​របស់ Mason Greenwood បើក​ការ​នាំមុខ​ឱ្យ Manchester United តាំងពី​នាទី​ទី៩ តែ Young Boys ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី៤២ ដោយ Fabian Rieder​។

​​អ្នកចាត់ការ​ថ្មី​លោក Ralf Rangnick បាន​ទុក​កីឡាករ​សំខាន់ៗ​មួយចំនួន​សម្រាក​ផងដែរ​ដូចជា Cristiano Ronaldo ជាដើម​ហើយ​ដាក់​កីឡាករ​យុវជន​មួយចំនួន​ចូល​លេង និង​នៅ​បម្រុង​។ ​​លើសពីនេះ​កីឡាករ​យុវជន​អ៊ីរ៉ាក់ Zidane Iqbal ក៏បាន​ចូល​លេង​នៅ​ចុង​ម៉ោង​ផងដែរ និង​បាន​ក្លាយជា​កីឡាករ​អ៊ីរ៉ាក់​ដំបូង​ដែល​បាន​ចូល​លេង​ឱ្យ​ក្រុម​ធំ Manchester United​។

​Manchester United បានបញ្ចប់​ការប្រកួត​ក្នុង​ពូ​ល F ក្នុងនាម​ជា​ក្រុម​លេខ ១ ខណៈ​ក្រុម​លេខ ២ នៅ​រក​មិនទាន់បាន​នៅឡើយ​បន្ទាប់ពី​ជំនួប​រវាង Atalanta និង Villarreal នៅ​ទឹកដី​អ៊ីតាលី​ត្រូវបាន​លើក​ពេល​ដោយសារ​ព្រិល​ធ្លាក់​ខ្លាំង​។ ​​Villarreal កំពុង​ឈរ​លេខ ២ ក្នុង​ពូ​ល​មាន ៧ពិន្ទុ​ខណៈ Atalanta កំពុង​ឈរ​លេខ ៣ មាន ៦ពិន្ទុ​មានន័យថា​ ក្លិប​អ៊ីតាលី​មួយ​នេះ​ត្រូវការ​ឈ្នះ​ដាច់​ក្នុង​ដី​ខ្លួនឯង ​ដែល​លើក​មក​លេង​យប់​នេះ​ដើម្បី​មាន​កៅអី​នៅ​វគ្គ​បន្ត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm