គណបក្សកុម្មុយនិស្តចិនកាលពីថ្ងៃអង្គារទី២៩មេសាសប្ដាហ៍នេះ បានចេញផ្សាយវីដេអូឃោសនាដ៏ធំដែលខ្លួនបានសច្ចាថា "មិនលុតជង្គង់" ក្នុងសង្គ្រាមពន្ធគយរបស់ប្រធានាធិបតីTrumpនិ ងពណ៌នាពីការធ្វើឲ្យអាមេរិកចុះខ្សោយ។ ទីក្រុងប៉េកាំងក៏បានព្យាយាមជំរុញប្រទេសដទៃទៀតក្នុងពិភពលោកឲ្យឈរជាមួយខ្លួន ប្រឆាំងនឹងសហរដ្ឋអាមេរិក ផងដែរ។

វីដេអូឃ្លីបដ៏គួរឱ្យភ្ញាក់ផ្អើល ត្រូវបានបញ្ចេញដោយក្រសួងការបរទេសចិននៅលើបណ្ដាញសង្គម X និងពង្រីកដោយការឃោសនារបស់ប្រទេសនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានចោទប្រកាន់រដ្ឋបាលលោក Trump ពីយុទ្ធសាស្ត្រសម្លុតគំរាម ហើយទទូចថាប្រទេសចិននឹងមិនចរចាឡើយ បន្ទាប់ពី លោក Trump វាយប្រហារការនាំចេញរបស់ចិន ជាមួយពន្ធដ៏ខ្ពស់។

សំឡេងជាភាសាអង់គ្លេសបានប្រកាសនៅក្នុងវីដេអូនោះថា "ប្រទេសចិននឹងមិនដកថយឡើយ ដូច្នេះសំឡេងរបស់មនុស្សទន់ខ្សោយនឹងត្រូវបានឮ" ដែលជាសំឡេងជាភាសាអង់គ្លេសបានប្រកាសនៅក្នុងវីដេអូ ដែលហាក់ដូចជាបង្កើតមួយផ្នែកដោយបញ្ញាសិប្បនិម្មិត AI។ នៅពេលពិភពលោកទាំងមូលឈររួមគ្នាក្នុងសាមគ្គីភាព សហរដ្ឋអាមេរិកគ្រាន់តែជាទូកតូចមួយដែលជាប់គាំងប៉ុណ្ណោះ។
ឃ្លីបឃោសនា ដែលរួមបញ្ចូលវីដេអូនៃរូបសំណាកសេរីភាព បានប្រៀបធៀបសង្រ្គាមពន្ធដ៏ខ្លាំងក្លារបស់ប្រទេសជាច្រើនទៅនឹង"អន្ទាក់មរណៈ" ដែលប្រទេសជាច្រើនមិនពេញចិត្ត ហើយបានប្រកែកថា "សហរដ្ឋអាមេរិកមិនតំណាងឱ្យពិភពលោកទាំងមូលនោះទេ។
វីដេអូបានចោទប្រកាន់ថា "សហរដ្ឋអាមេរិកបានជំរុញឱ្យមានព្យុះភ្លៀងពន្ធសកល ហើយបានកំណត់គោលដៅចិនដោយចេតនា ដោយលេងហ្គេមផ្អាកការដំឡើងពន្ធរយៈពេល៩០ ថ្ងៃលើប្រទេសផ្សេងទៀត ដោយបង្ខំឱ្យពួកគេកម្រិតពាណិជ្ជកម្ម។ ចំពោះប្រទេសចិន នេះគឺប្រៀបបានអន្ទាក់ដ៏សាហាវនៃ សង្គ្រាមពាណិជ្ជកម្ម៕