អ៊ីស្រាអែលប្តេជ្ញាសម្រេចបានជ័យជម្នះនៅហ្កាហ្សានិងរំដោះចំណាប់ខ្មាំងអំឡុងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់

2025/04/30 06:19:44 pm        129

  នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ថានឹងសម្រេចជ័យជម្នះឲ្យបានក្នុងសង្រ្គាមនៅដែនដីហ្កាហ្សា និងធានាការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំង ខណៈអ៊ីស្រាអែល រំម្លឹកដល់ទាហានដែលបានបាត់បង់ជីវិត និងជនរងគ្រោះនៃការវាយប្រហារដោយក្រុមហាម៉ាស។    

លោក Netanyahu បាននិយាយក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយដែលប្រារព្ធពិធីរម្លឹកវិញ្ញាណក្ខន្ធថា យើងនឹងបន្តបេសកកម្ម លុះទទួលជ័យជម្នះ រួមទាំងការវិលត្រឡប់មកវិញសម្រាប់ចំណាប់ខ្មាំងរបស់យើងទាំងអស់។ 

នៅម៉ោង៨យប់ម៉ោងក្នុងស្រុក ស៊ីរ៉ែន បានបន្លឺឡើងពាសពេញប្រទេសអ៊ីស្រាអែល ដើម្បីចាប់ផ្តើមពិធីស្ងៀមស្ងាត់មួយនាទី រម្លឹកដល់អ្នកស្លាប់។

ទិវារម្លឹកខួបប្រចាំឆ្នាំតែងតែជាបន្ទុកធ្ងន់លើជនជាតិអ៊ីស្រាអែល ដែលបានប្រយុទ្ធនឹងសង្រ្គាមជាច្រើន ចាប់តាំងពីការបង្កើតប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ១៩៤៨ ។

ប៉ុន្តែចាប់តាំងពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅថ្ងៃ៧តុលាឆ្នាំ២០២៣  និងសង្រ្គាមនៅតែបន្តក្នុងដែនដីហ្កាហ្សា ដែលបានអូសបន្លាយជាង១៨ខែមកនេះ ថ្ងៃនេះមានអត្ថន័យថ្មីសម្រាប់មនុស្សជាច្រើន។

លោកឧត្តមសេនីយ៍ឯក Eyal Zamir ប្រមុខកងកម្លាំងប្រដាប់អាវុធ ក៏បានសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកចំណាប់ខ្មាំងមកផ្ទះវិញផងដែរ។

ប្រភពនានា បាននិយាយថា ការចាបទឈប់បាញ់ហ្កាហ្សា នៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប មានវន្ឍនភាពច្រើនគួរឲ្យកត់សម្គាល់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm