សម្រាស់មួយចំនួនធំ ត្រូវបានអនុញ្ញាតអោយម្ចាស់ហ៊ុមព័ទ្ធយកត្រីវិញ នាំអោយប្រជានេសាទថា អត់ត្រីនេសាទ

2025/04/30 06:37:58 pm        213

កំពង់ឆ្នាំង៖ ប្រជានេសាទនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ប្រជានេសាទលក្ខណៈគ្រួសារ បានត្អូញត្អែរថា ត្រីនៅក្នុងទន្លេសាប ដូចជាបាត់ទៅវិញ ក្រោយកម្លាំងកងទ័ព បានអនុញាតិអោយពួកអ្នកដាក់សម្រាស់ហ៊ុមសម្រាស់វិញ។ ការហ៊ុមព័ទ្ធយកត្រីនៅថ្ងៃនេះ មាននៅស្ទើគ្រប់កន្លែង ដូចជាស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគីរី ដោយមិនមានការហាមឃាត់ឡើយ។

 ប្រជានេសាទលក្ខណៈគ្រួសារ ដែលកំពុងដាក់មងចងសន្ទូចបានប្រាប់ថា៖ ក្រោយពីកម្លាំងកងទ័ពបានចុះមកបង្ក្រាបបទល្មើសមួយរយៈ ឃើញថាការនេសាទដោយការរាយមងចងសន្ទូច ត្រូវត្រីគ្រាន់បើ ស្រាប់តែរយៈពេលជិត១ខែកន្លងមកនេះ គេអោយម្ចាស់សម្រាស់មានសិទ្ធិហ៊ុមសម្រាស់យកត្រីវិញ នាំអោយប្រជានេសាទមិនអាចរកត្រីបានដូចមុនឡើយ និងប្រជានេសាទលក្ខណៈគ្រួសារមួយចំនួនក៏មិនឃើញមកនេសាទដែរ។

 ដោយឡែកបើតាមប្រភពព័ត៌មានពីកម្លាំងកងទ័ពបានអោយដឹងថា៖ ពាក់ព័ន្ធនឹងបទល្មើសសម្រាស់នេះ ថ្នាក់លើបានអនុញ្ញាតអោយហ៊ុមត្រឹម៤០ម៉ែត្រការ៉េចុះក្រោម និងត្រូវធ្វើលិខិតស្នើសុំ ត្រូវរើមែកឈើដែលដាក់សម្រាស់នោះឡើងលើគោក ទុកសម្រាប់បំផ្លាញចោល មិនអោយដាក់ចូលទន្លេវិញឡើយ។ រាល់ថ្ងៃ កម្លាំងកងទ័ពក៏បាន និងកំពុងចុះបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទជារៀងរាល់ថ្ងៃដែរ មិនអោយជនល្មើសមានឱកាសដូចមុនឡើយ។

 គួរបញ្ជាក់ថា៖ ការអនុញ្ញាតអោយហ៊ុមសម្រាស់ត្រឹម៤០ម៉ែត្រការ៉េចុះក្រោមនេះ មានការរិះគន់ពីប្រជាពលរដ្ឋច្រើន ដោយពួកគាត់ថាបើបិទ គឺបិទអោយជិតកុំអោយមានការហ៊ុមសម្រាស់ ព្រោះពេលហ៊ុមសម្រាស់នោះ មិនមានសម្រាស់ណាទំហំ៤០ម៉ែត្រការ៉េចុះនោះទេ មានតែជាង១០០ម៉ែត្រការ៉េឡើងទៅ។ ដោយឡែកមែកឈើដែលគេយកដាក់ជាសម្រាស់នោះ មិនមានមែកឈើនៅចំណុចសម្រាស់ណាមួយបានយកឡើងមកលើគោក សម្រាប់ដុតបំផ្លាញចោលនោះឡើយ។ ការអនុញ្ញាតអោយហ៊ុមបែបនេះ នាំអោយម្ចាសើសម្រាស់ទាំងអស់ មានឱកាសបន្តដាក់បទល្មើសសម្រាស់ជាថ្មី និងអ្នកដែលទទួលផល គឺឈ្មួញអោយម្ចាស់សម្រាស់ខ្ចីលុយ និងបានទិញត្រីពីម្ចាស់សម្រាស់វិញតែ៥ទៅ៦នាក់នោះប៉ុណ្ណោះ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm