តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ

2025/04/30 07:33:33 pm        872

អ្នកជំនាញក្នុងវិស័យកសិកម្ម ថ្លែងឱ្យដឹងថា គ្រាប់ស្វាយចន្ទីកម្ពុជា គឺជាផលិតផលដែលមានក្តានុពលក្នុងស្រុក ត្រូវបានពិភពលោក ទទួលស្គាល់ជាផលិតផលល្អផ្តាប់គេ ជាពិសេសតម្លៃលក់ចេញឆ្នាំនេះបានហក់ឡើងខ្ពស់ គិតជាមធ្យម ៥.៣០០ រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមិនធ្លាប់មាន នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅខេត្តកំពង់ធំ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការប្រមូល ផលគ្រាប់ស្វាយចន្ទី និងទីផ្សារលក់ចេញក្នុងឆ្នាំ ២០២៥ នេះថា ជុំវិញការប្រមូលផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ នៅតាមបណ្តាខេត្តទូ ទាំងប្រទេស ប្រមូលផលជិត ៧០ ភាគរយហើយ ក្នុងនោះការប្រមូលផលក្នុងឆ្នាំ នឹងអាចថមថយបន្តិចបន្ទួច បើធៀបនិងឆ្នាំកន្លងមក ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់នៅពេលស្វាយចន្ទីចាប់ផ្តើមផ្កា ប៉ុន្តែការប៉ះពាល់នេះមិនធ្វើឱ្យខូចដល់ គុណភាពផ្លែចន្ទីនោះឡើយ។

ចំណែកតម្លៃទីផ្សារវិញ លោក អួន ស៊ីឡុត បន្តឱ្យដឹងថា គ្រាប់ស្វាយចន្ទីឆ្នាំនេះ សម្រាប់ការលក់ចេញនៅដើមរដូវ មានតម្លៃ ៦.៦០០ រៀល ក្នុងមួយគីឡូក្រាម ចំណែកនៅក្នុងខែ មេសា បានថយមកនៅក្នុងរង្វង់ ៥.២០០ រៀល ។ លោក បន្តថា នេះគឺជាតម្លៃ មួយដ៏ល្អ និងធ្វើឱ្យកសិករទទួលបានផលចំណេញ។

លោក អាន ដារ៉ា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា លើកឡើងថា គ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ជា ផលិតផលដែលមានគុណភាពខ្ពស់ ចំណែកការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអន្តរជាតិ ស្ទើតែមិនបាច់មានចរចារ ព្រោះគ្រាប់ ស្វាយចន្ទីកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ជាផលិតផលដែលល្អផ្តាប់គេ និងមានការដាំដុះក្នុងស្រុកដោយខ្លួនឯង ដែលធ្វើឱ្យ មានការប្រកួតប្រជែងខ្ពស់ និងបានផ្តល់ទំនុកចិត្តដល់អ្នកបញ្ជាទិញផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងស្រុកសរុបមានចំនួន ៨៥ ម៉ឺនតោន កើនឡើង ២៦ ភាគរយ បើធៀប នឹងឆ្នាំ ២០២៣ ខណៈការនាំចេញទៅក្រៅប្រទេសមានបរិមាណជាង ៨១ ម៉ឺនតោន ក្នុងនោះកម្ពុជាបាននាំចេញទៅវៀតណាម ជាប់ លំដាប់ទី១ មានចំនួនប្រមាណជិត ៨០ ម៉ឺនតោន បើគិតជាទឹកប្រាក់សរុបនៃការនាំចេញទាំងអស់ មានចំនួន ១.១៥០ លានដុល្លារ អាមេរិក កើនឡើង ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm