ក្រុមហ៊ុនជប៉ុន កំពុងបន្ទាបការព្យាករប្រាក់ចំណូលសម្រាប់ឆ្នាំសារពើពន្ធ ខណៈពួកគេនិយាយអំពីតម្លៃនៃការដំឡើងពន្ធនាំចូលបន្ថែមដែលបានដាក់ដោយសហរដ្ឋអាមេរិក។ ក្រុមហ៊ុនផលិតគ្រឿងចក្រផ្នែកសំណង់ Komatsu និយាយថា ប្រាក់ចំណេញក្នុងប្រតិបត្តិការសម្រាប់ឆ្នាំនេះរហូតដល់ខែមីនា ឆ្នាំ ២០២៦ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះជាង៩៤ពាន់លានយ៉េន ឬ៦៦២លានដុល្លារ។

ក្រុមហ៊ុននិយាយថា ការលក់អាចធ្លាក់ចុះប្រហែល៥២ពាន់លានយ៉េនដែលស្មើនឹង៣៦៥លានដុល្លារ។
ក្រុមហ៊ុន Komatsu និយាយថា ការដំឡើងពន្ធដែលបានដាក់ដោយ លោក ប្រធានាធិបតី Donald Trump នឹងជំរុញការចំណាយនៃគ្រឿងចក្រនាំចូលនៅក្រុមហ៊ុនបុត្រសម្ព័ន្ធអាមេរិករបស់ខ្លួន។

ក្រុមហ៊ុន គ្រឿងចក្រសំណង់Hitachi បានលើកឡើងប្រធានបទនេះដដែលៗ ដោយនិយាយថា ការដំឡើងពន្ធ អាចកាត់បន្ថយប្រាក់ចំណេញពីប្រតិបត្តិការចំនួន៣០ពាន់លានយ៉េន ឬ ២១០លានដុល្លារ។អាជីវកម្មនៅអាមេរិកខាងជើងរបស់ក្រុមហ៊ុន មានចំនួន២៣ភាគរយនៃការលក់សរុបនៅក្នុងឆ្នាំសារពើពន្ធ២០២៤។ ក្រុមមន្ត្រី បាននិយាយថាពួកគេនឹងត្រូវការបង្កើនតម្លៃ និងកាត់បន្ថយការចំណាយ។
ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Hitachi និយាយថា ការរកាត់បន្ថយការព្យាករប្រាក់ចំណេញសុទ្ធរបស់ខ្លួនសម្រាប់ឆ្នាំខាងមុខ មានប្រហែល៣៥ពាន់លានយ៉េន ឬ២៤៥លានដុល្លារ។ ក្រុមហ៊ុននឹងកាត់បន្ថយផលប៉ះពាល់នៃការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើការទិញសម្ភារៈ និងផលិតផលផលិត នៅក្នុងតំបន់ដែលក្រុមហ៊ុននឹងត្រូវលក់។