ក្រសួងមុខងារសាធារណៈ និងACU នឹងចាត់វិធានការផ្លូវច្បាប់ចំពោះ​ជនបោកប្រាស់​រឿងរត់ការ​ឱ្យធ្វើមន្ត្រីរាជការ

2025/04/30 10:06:55 pm        481

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ក្រសួងមុខងារសាធារណៈ និងអង្គភាពប្រឆាំងអំពើពុករលួយ នឹងសហការគ្នា ចាត់វិធានការ​ផ្លូវច្បាប់ជាដាច់ខាត ចំពោះជនដែលបោកប្រាស់រត់ការយកលុយពីប្រជាពលរដ្ឋ ដើម្បីជាប់ជាមន្ត្រីរាជការ។ ការអះអាងនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងការចែករំលែកបទពិសោធសម្រាប់ការប្រឡងប្រជែងមន្ត្រីរាជការស៊ីវិល ជូនក្រសួង ស្ថាប័ន នាព្រឹកថ្ងៃទី ៣០ ខែមេសា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងជាការព្រមានខ្លាំងៗ ចំពោះជនខិលខូច ដែលនៅបន្តបោកប្រាស់ប្រជាពលរដ្ឋ រត់ការឱ្យជាប់ជាមន្ត្រីរាជការ។ ឯកឧត្តមលើកឡើងថា នៅតែមានអ្នកស៊ីឡាក់ កន្លងមកបានធ្វើការជាមួយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ផ្ដល់ជាគោលការណ៍ ក្នុងករណីណាដែលមានភស្តុតាងច្បាស់លាស់ គឺនឹងធ្វើហើយ។ សូមដឹងលឺឱ្យហើយ មិនឱ្យបុគ្គលនោះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធ និងជំនឿទុកចិត្តជារួមនោះទេ។ ឯកឧត្តមថា នេះជាភារកិច្ចដែលត្រូវអនុវត្តរួមគ្នាចំពោះមុខ។

ការព្រមានបែបនេះ ក៏ដោយសារតែឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា ឯកឧត្តម នៅតែទទួលបានការផ្ញើសារពីប្រជាពលរដ្ឋ មកប្រព័ន្ធទំនាក់ទំនងសង្គមរបស់ឯកឧត្តម លើរឿងចាញ់បោកក្នុងការរត់ការទទួលបានការងារក្របខណ្ឌ។

ក្នុងពិធីខាងលើនេះដែរ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋ កុំឱ្យចាញ់បោករឿងរត់ការជួយឱ្យជាប់ជាមន្ត្រីជាដាច់ខាត។ ឯកឧត្តមថា ការប្រឡងគឺមាននិយាមនីតិវិធីប្រតិបត្តិច្បាស់លាស់ រាល់ដំណើរការ ទាំងមុនការប្រឡង ការប្រឡង និងក្រោយប្រឡង គឺធានាបានភាពត្រឹមត្រូវ ភាពសុក្រឹត្យ និងយុត្តិធម៌សម្រាប់គ្រប់បេក្ខជនទាំងអស់។

នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី ៧នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន ៤២លើករួចមកហើយ។ ការប្រឡង មានបេក្ខជនមានសិទ្ធិចូលរួមប្រឡងសរុបប្រមាណ ១២ម៉ឺននាក់ ក្នុងនោះរើសបានមន្ត្រីចំនួនជិត ៤ ០០០នាក់។

ការប្រឡងនៅតាមក្រសួងស្ថាប័នកន្លងទៅ អាចមានផ្សេងគ្នាទៅតាមភពជាក់ស្ដែងនៃការងារ។ ការប្រឡងជ្រើសរើសមន្ត្រីនៅក្រសួងខ្លះ រៀបចំចំនួន ២ដំណាក់កាល រីឯការប្រឡងនៅក្រសួងខ្លះរៀបចំការប្រឡងចំនួន ៣ដំណាក់កាល៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        123
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm