របាយការណ៍៖ រុស្ស៊ីកំពុងទាមទារដែនដីអ៊ុយក្រែនដែលខ្លួនមិនបានកាន់កាប់ទាំងស្រុង ដើម្បីបញ្ចប់សង្រ្គាម

2025/04/30 10:42:10 pm        124

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវបានគេរាយការណ៍ថា កំពុងទាមទារដែនដីដែលទីក្រុងមូស្គូមិនទាន់បានកាន់កាប់ទាំងស្រុង នាពេលបច្ចុប្បន្ន ជាលក្ខខណ្ឌដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ដែលអាចបង្កការស្មុគស្មាញដល់កិច្ចប្រឹងប្រែងសន្តិភាពបន្ថែមទៀត។

កាលពីថ្ងៃអង្គារ (ទី២៩ ខែមេសា) សារព័ត៌មាន Bloomberg បានរាយការណ៍ថា តំបន់ចំនួន ៤ ដែលស្ថិតនៅក្នុងការទាមទារនោះ គឺ Donetsk, Luhansk, Zaporizhzhia និង Kherson។ រុស្ស៊ីបានធ្វើប្រជាមតិនៅក្នុងតំបន់ទាំង ៤ នេះ នៅប៉ុន្មានខែបន្ទាប់ពីការលុកលុយ ហើយលោក Putin បាននិយាយថា ដែនដីទាំងនេះនឹងក្លាយជាផ្នែករបស់ប្រទេសរុស្ស៊ីរៀងរហូត ខណៈដែលលទ្ធផលនោះមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិភាគច្រើន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានហៅការធ្វើប្រជាមតិនេះថា ជាការរំលោភលើធម្មនុញ្ញ UN និងច្បាប់អន្តរជាតិ។

ទីក្រុងមូស្គូមិនទាន់បានដណ្តើមគ្រប់គ្រងទាំងស្រុងលើតំបន់ទាំងអស់នោះទេ ប៉ុន្តែបណ្តាញសារព័ត៌មានបានផ្សព្វផ្សាយថា លោក Putin ចង់ឲ្យតំបន់ទាំងនោះក្លាយជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌរបស់លោក ដើម្បីបញ្ចប់សង្គ្រាម។ ដោយដកស្រង់សម្តីពីបុគ្គលដែលដឹងពីបញ្ហានេះ សារព័ត៌មាន Bloomberg បានឲ្យដឹងបន្ថែមថា បេសកជនរបស់លោក Donald Trump លោក Steve Witkoff បានព្យាយាមបញ្ចុះបញ្ចូលឲ្យលោកយល់ព្រមលើបទឈប់បាញ់នៅតាមខ្សែត្រៀមជួរមុខបច្ចុប្បន្ន ប៉ុន្តែលោក Putin បានបង្ហាញគោលជំហរយ៉ាងរឹងមាំតាមការទាមទាររបស់លោក។

រដ្ឋបាលរបស់លោក Trump បានប្រាប់ថា ខ្លួននឹងដើរចេញពីកិច្ចពិភាក្សាសន្ដិភាពនេះ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះទេ។ ប៉ុន្តែលោក Trump បានផ្លាស់ប្តូរឥរិយាបថរបស់លោកលើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បន្ទាប់ពីបានជួបគ្នា នៅបុរីវ៉ាទីកង់ ក្នុងអំឡុងពេលពិធីបុណ្យព្រះសពរបស់សម្តេច ប៉ាប ហ្វ្រង់ស៊ីស ដោយបានរិះគន់លោក Putin ជាងពេលមុន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm